Update: ករណីប្រើប៊ិចចំឡែកបាញ់ចំមនុស្សស្លាប់, សមត្ថកិច្ចឃាត់ខ្លួន ជនបង្កជាមិត្តភក្តិរបស់ជនរងគ្រោះ

(ភ្នំពេញ)៖ អធិការនគរបាល ខណ្ឌសែនសុខ លោក ម៉ក់ ហុង បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះថា ករណីប្រើប៊ិចបាញ់ចំមនុស្សស្លាប់ បង្កឲ្យមានការចាប់អារម្មណ៍នោះ ឥឡូវក្រោយការស៉ើបអង្កេត និងស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់រួចមក កម្លាំងនគរបាលរបស់លោក បានសម្រេចឃាត់ខ្លួនជនសង្ស័យ ដែលជាមិត្តភក្តិរបស់ជនរងគ្រោះតែម្តង។

a

លោក ម៉ក់ ហុង បានបញ្ជាក់ថា ក្រោយការឃាត់យកមកសួរនាំនោះ ជនសង្ស័យបានឆ្លើយសារភាព នូវទោសកំហុសរបស់ខ្លួនហើយ ជុំវិញការចុចប៊ិច រួចបណ្តាលឲ្យចំ ជនរងគ្រោះរហូតស្លាប់តែម្តង។

សម្រាប់ដំណើររឿងនេះ ត្រូវបានលោកអធិការខណ្ឌរៀបរាប់ថា នៅវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ មានករណីឃាដកម្ម (ប្រើអាវុធប៊ិចបាញ់ បណ្តាលឲ្យស្លាប់) នៅចំណុច ក្នុងបរិវេណសិប្បកម្ម ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះ ធី ធាង ហៅ ឃាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ បើករ៉ឺម៉កដឹងសម្ភារៈ ស្នាក់នៅផ្ទះជួលភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់ពីកើតហេតុភ្លាមៗ អធិការដ្ឋាន នគរបាលខណ្ឌ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៏ស្នងការ ជួន សុវណ្ណ បានបើកការស្រាវជ្រាវ តាមវិធានការណ៍ជំនាញ ឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះ សុំ ស្នា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករស្នាក់នៅ ផ្ទះជួល ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

b

បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ខ្លួននិងជនរងគ្រោះជាកម្មករ ដែលធ្វើការជាមួយនៅក្នុងសិប្បកម្ម សុខ ហេង។ ពេលដល់ម៉ោងសម្រាកពីការងារខ្លួន និងជនរងគ្រោះ បានអង្គុយជជែកគ្នាលេងពេលនោះ ខ្លួនបានឃើញកាបូបនៅក្នុងធុងសំរាម ចម្ងាយប្រហែល៣ម៉ែត្រ ខ្លួនក៏ដើរទៅដល់ធុងសំរាម ក៏ទាញយកកាបូបនោះ ចេញពីធុងសំរាម ហើយបើកមើលក៏ឃើញមានប៊ិច (ធ្វើអំពីដែក) ហើយក៏យកប៊ិចនោះ មកចុចសរសេរលើក្រដាសឡាំង រួចចូលទៅអង្គុយទល់មុខ ជនរងគ្រោះវិញ ចម្ងាយ១ម៉ែត្រពីគ្នា ហើយខ្លួនក៏យកមេដៃស្តាំចុចលើប៊ិចនោះ ក៏ផ្ទុះបាំងតែម្តង បណ្តាលឲ្យត្រូវជនរងគ្រោះ ពីចំហៀងខ្លួនតែម្តង។

បច្ចុប្បន្ន អធិការដ្ឋាននគរបាលខណ្ឌ កំពុងតែក៏សាងសុំរឿង ដើម្បីបញ្ចូនជនសង្ស័យទៅ សាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវីធីផ្លូវច្បាប់នៅថ្ងៃស្អែក៕

c

died

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?