អ្នកនាំពាក្យ ក្រសួងធនធានទឹក បង្ហាញកំរិតអាកាសធាតុ ដែលចុះត្រជាក់តាមបណ្តាខេត្ត, ចាប់ពីថ្ងៃទី២៧ ទើបស្ថានភាពត្រជាក់ថមថយ

(ភ្នំពេញ)៖ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់ថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះថា ខេត្តចំនួន៩​ ដែលមានអាកាសធាតុត្រជាក់ខ្លាំង ចន្លោះពី១៤ ទៅ១៨ អង្សាសេ (℃) ខណ:ដែលស្ថានភាពនេះ បាននឹងកំពុងកើតឡើង រយ:ពេល២ថ្ងៃនៅកម្ពុជា។

we1

លោក ចាន់ យុត្ថា បានបញ្ជាក់ថា ខេត្តដែលចុះត្រជាក់ខ្លាំង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ០១៦នេះ រួមមាន៖

1.បាត់ដំបង៖ 14.2℃
2.ប៉ៃលិន៖ 14℃
3.សៀមរាប៖ 16℃
4.បន្ទាយមានជ័យ៖ 15℃
5.ព្រះវិហារ៖ (ក្រុងព្រះវិហារ៖ 17℃, ស្រុកជាំក្សាន្ត 14℃)
6.ឧត្តរមានជ័យ៖ 14℃
7.មណ្ឌលគិរី៖ 15℃
8.រតនគិរី 16℃
9.ស្ទឹងត្រែង៖ 18℃។

បើតាមអ្នកនាំពាក្យរូបនេះ ចំពោះតំបន់ភ្នំ ពិសេសជួរភ្នំដងរែក និងជួរភ្នំក្រវាញ សីុតណ្ហភាពអប្បបរមា ចុះទាបជាងនេះ។ លោកបន្តថា ស្ថានភាពត្រជាក់បែបនេះ នឹងបន្តនៅត្រជាក់ស្អែក ០១ ថ្ងៃទៀត ប៉ុន្តែចាប់ពីថ្ងៃ ២៧ ទៅ ទើបស្ថានភាពត្រជាក់នេះ ថយឥទ្ធិពលទៅវិញ៕

ប្រភព៖ Freshnews

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?