អាថ៍កំបាំងនៅពីក្រោយអក្សរ “i” ក្នុងម៉ាក iPhone ផលិតផលដែលលោក Steve Jobs បានបង្កើតឡើង

អក្សរ “i” ដែលយើងតែងតែឃើញនៅពេលចាប់ផ្តើមនៃ ឈ្នោះគ្រប់ផលិតផលរបស់ក្រុមហ៊ុន Apple ដូចជាទូរស័ព្ទ iPhone, iPad, iPod និង iMac ជាដើមនេះគឺជាលក្ខណៈពិសេសមួយដែលបានកំណត់ទៅលើទូរស័ព្ទនិង ផលិតផលទាំងនោះ។ វាត្រូវបានគេតែងតែគិតថា បានប្រើសំដៅទៅលើប្រព័ន្ធ “អ៊ីនធើណែត (Internet)” បើទោះបីជាមិនត្រូវទាំងស្រុងក៏ដោយ ហើយដូច្នេះរឿងរ៉ាវអំពីវាគឺមានភាពអាថ៍កំបាំងនិង ស្មុគស្មាញមួយចំនួននៅពីក្រោយវា។

jobs-steven

សញ្ញានៃឈ្មោះផលិតផលនេះត្រូវបានគេដាក់ដំបូងជាមួយនឹងផលិតផលកុំព្យូទ័រ “iMac” ។ វាត្រូវបានបើកដំណើរការនៅក្នុងឆ្នាំ 1998 ផលិតផលកុំព្យូទ័រនេះគឺត្រូវបានគេសម្គាល់ថាជាការចាប់ផ្តើមថ្មីរបស់ក្រុមហ៊ុន Apple សម័យទំនើប។

ក្នុងព្រឹត្តិការណ៍ដាក់បង្ហាញផលិតផលជាលើកដំបូង សហស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs បានថ្លែងណែនាំអំពីកុំព្យូទ័រ “iMac” បានឱ្យដឹងថា “កុំព្យូទ័រនេះត្រូវបានបង្កើតឡើង ក្នុងគោលដៅឆ្លើយតបទៅនឹង អ្វីដែលអ្នកប្រើប្រាស់តែងតែនិយាយថាពួកគេចង់បានបំផុតនោះគឺ អ៊ីនធើណែត (Internet)”។ «ទោះបីជានេះគឺជាកុំព្យូទ័រមានលក្ខណះដូចទៅនឹង Macintosh ក៏ដោយ យើងកំពុងកំណត់ទិសដៅនេះសម្រាប់អ្វីប្រើដែលអ្នកប្រើប្រាស់បានប្រាប់យើងថាពួកគេចង់បានបំផុតនោះគឺកុំព្យូទ័រមួយដែលអ៊ីនធឺណែតរបស់វាមានល្បឿនលឿននិង មិនស្មុគស្មាញ” លោក Steve បាននិយាយនៅពេលនោះ។ «ហើយនោះជាអ្វីដែលផលិតផលនេះបានកំណត់គោលដៅសម្រាប់អ្នកប្រើប្រាស់ “។

ចុចអាន៖ Apple រកចំណូលពី App Store បានជាង ២០ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៥

«ប៉ុន្តែនេះគឺនៅឆ្ងាយពីអត្ថន័យតែមួយគត់នៃសញ្ញា “i”» លោក Steve បាននិយាយ។ ក្នុងអំឡុងការធ្វើបទបង្ហាញនោះគឺ គាត់បានបង្ហាញនៃស្លាយមួយដែលមានពាក្យថា: internet, individual, instruct, inform, inspire ។

Screen-Shot-2016-02-22-at-12.22.33-PM

លោកបានបន្តក្នុងផ្ទាំងស្លាយនោះទៀតថា «”សញ្ញា “i” នេះមានអត្តន័យផ្សេងទៀតសម្រាប់ពួកយើង។ យើងផងដែរជាក្រុមហ៊ុនកុំព្យូទ័រ ហើយបើទោះបីជាផលិតផលនេះត្រូវបានបង្កើតឡើងផ្ដោតទៅបណ្តាញ Network ក៏ដោយ, វាក៏ជាផលិតផលដ៏ស្រស់ស្អាតមួយដែល យើងបាន Design ក្នុងគោលដៅល្អមួយផងដែរគឺសម្រាប់ការអប់រំ។ ហើយវាល្អឥតខ្ចោះសម្រាប់អ្វីដែលពួកគេយកមកធ្វើការនៅក្នុងការបង្រៀន»។

ក្រុមហ៊ុន Apple ត្រូវបានដាក់សញ្ញានេះនៅលើ ម៉ាកផលិតផល (brand) ស្ទើរតែទាំងអស់នៃផលិតផលរបស់ខ្លួនដោយអក្សរតូច “i” ។ វានៅតែមិនច្បាស់លាស់ទាំងស្រុងពីប្រភពដើមនៃឈ្មោះ iPod ។

ទស្សនាវិដេអូខាងក្រោម៖

ចុចអាន៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលថ្មីៗនេះ ក្រុមហ៊ុន Microsoft បានទម្លាក់ Data Center សាកល្បងទុកក្នុងបាត…

ប្រភព៖ BusinessInsider

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?