យល់ដឹងពី អត្ថន័យរបស់ពណ៌ ផ្កាកុលាប

យុវវ័យភាគច្រើនចូលចិត្ត ផ្កាកុលាប ហើយពួកគេតែងតែ យកធ្វើជាកាដូ ជូនចំពោះមនុស្សដែលគេស្រលាញ់ ក្នុងឱកាសពិសេសផ្សេងៗដូចជា៖ បុណ្យនៃក្តីស្រលាញ់, ខួបកំណើត រឺខួបអាពាហ៍ពិពាហ៍ជាដើម។ ពួកគេជ្រើសរើសផ្កាកុលាប ជាកាដូរពរោះគេយល់ថា កុលាបជាផ្កាមួយប្រភេទ ដែលតំណាងអោយ ស្នេហា និងសម្រស់។

ផ្កាកុលាប

តែអ្វីដែលខុសឆ្គងនោះគឺ យើងមិនបានយល់ច្បាស់ពីអត្ថន័យពណ៌របស់វាដែលជាហេតុធ្វើអោយកាដូ របស់យើងជូនគេក្នុងអត្ថន័យផ្សេងដែលយើងមិនដឹងខ្លួន។

ខាងក្រោមនេះគឺជាការបង្ហាញយ៉ាងច្បាស់ពីអត្ថន័យរបស់ពណ៌កុលាបនីមួយៗ៖

  • កុលាបពណ៌ក្រហម៖ តំណាងឲ្យ -ស្នេហា, សម្រស់, លើកទឹកចិត្តនិងគោរព, ស្នេហារ៉ូមមែនទិច, អប់អរសាទ័រ, ការស្មោះត្រង់គោរព។
  • កុលាបពណ៌ក្រហមចាស់៖ តំណាងឲ្យ -សម្រស់អន់, សម្រស់មិនស្អាត។
  • កុលាបពណ៌ក្រហម (តែមួយ)៖ តំណាងឲ្យ -បងស្រលាញ់អូន។
  • កុលាបពណ៌ស៖ តំណាងឲ្យ៖ ភាបបរិសុទ្ធ, ភាពស្លូតបូត, ភាពស្ងប់ស្ងាត់ , ភាពអាថ៌កំបាំង, ការគោរពយ៉ាងមាំ, ភាពឳនលំទោន។
  • កុលាបពណ៌សប្រាយដល៖ តំណាងឲ្យ -ស្នេហាយ៉ាងសប្បាយរីករាយ។
  • កុលាបពណ៌សុីជម្ពូ៖ តំណាងឲ្យ អំណរគុណ, កាយវិការសមរម្យ,សុភមង្គលដ៏ល្អឥតខ្ចោះ, កោតសរសើរ, សុភាពរាបសា។
  • កុលាបពណ៌សុីជម្ពូចាស់៖ តំណាងឲ្យ អំណរគុណ, ការដឹងគុណ។
  • កុលាបពណ៌សុីជម្ពូខ្ចី៖ តំណាងឲ្យ ការកោតសរសើរ, ការអាណិតអាសូរ, សុភាពរាបសា, ត្រេកអរ, សប្បាយ, ផ្អែមល្ហែម
  • កុលាបពណ៌លឿង៖ តំណាងឲ្យ សប្បាយ, ត្រេតអរ, មិត្តភាព, សប្បាយរីករាយ, សន្យានៃការចាប់ផ្តើម, ស្វាគមន៌, ចង់ចាំ, ច្រណែន
  • កុលាបពណ៌លឿងក្រហម៖ តំណាងឲ្យ -មិត្តភាព, ធ្លាក់ក្នុងអន្លងស្នេហ៍
  • កុលាបពណ៌ទឹកក្រូច៖ តំណាងឲ្យ ក្តីប្រាថ្នា, សេចក្តីសារទ័រ
  • កុលាបពណ៌ក្រហមស៖ តំណាងឲ្យ ផ្តល់រូមគ្នា ឬសាមគ្គី
  • កុលាបពណ៌ក្រហមលឿង៖ តំណាងឲ្យ អារម្មណ៌សប្បាយរីករាយ
  • កុលាបពណ៌ផ្កាថ្ម៖ តំណាងឲ្យ សេចក្តីប្រាថ្នា
  • កុលាបពណ៌ខ្មៅ៖ តំណាងឲ្យ មរណភាព ឬលាសិនហើយ
  • កុលាបពណ៌ខៀវ៖ តំណាងឲ្យ អសម្ថភាព ឬមិនអាចសម្រេចបាន

rose2

អានបន្ត៖ រឿង អូនរីណា ចង់ស្គាល់ឋានសួគ៌ (សំរាប់ ១៨+)

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?