ជិះកង់ ហាត់ប្រាណ ក្នុងក្រុង ប្រឈមនឹងជាតិពុលទ្វេដង | BayKdang ជិះកង់ ហាត់ប្រាណ ក្នុងក្រុង ប្រឈមនឹងជាតិពុលទ្វេដង | BayKdang

ជិះកង់ ហាត់ប្រាណ ក្នុងក្រុង ប្រឈមនឹងជាតិពុលទ្វេដង

អ្នក​ជិះ​កង់​ក្នុង​ទី​ប្រជុំ​ជន​ ផ្ទុយ​ពី​ការ​បាន​ទទួល​ផលល្អ​ពី​ការ​ធ្វើ​លំ​ហាត់​ប្រាណ​ បែ​រជា​ត្រូវ​ស្រូប​ជាតិ​ពុល​ច្រើន​ជាង​អ្នក​ដែល​ដើរ​នៅ​លើ​ចិញ្ចើម​ផ្លូវ ​ដល់​ទៅ​ ២, ៣ដង​ឯណោះ​។

យោង​តាម​ទី​ភ្នាក់​ងារ​​សារ​ព័ត៌មាន​ រ៉យ​ទើរ (Reuters) បាន​រាយ​ការណ៍​ពី​លទ្ធ​ផល​ការ​ស្រាវ​ជ្រាវ​របស់​អ្នក​ជំនាញ​ថា ជាតិ​ការ​បូ​នខ្មៅ​ ឬ​កាក​សំ​ណល់​ដែល​កើត​ចេញ​ពី​ចំ​ហេះ​សាំង​ ឬ​ប្រង​នោះ​ មាន​ការ​ពាក់​ព័ន្ធ​យ៉ាង​ខ្លាំង​ជា​មួយ​ជំងឺ​បេះ​ដូង​ ចង្វាក់​ជីពចរ និង​ជំងឺ​ហឺត។

​ទាំង​នេះ​អាច​ដោយ​សារ​អ្នក​ជិះ​កង់​ដក​ដង្ហើម​ញាប់​ និង​ជ្រៅ​ជាង​អ្នក​ដើរ​លើ​ផ្លូវ​ថ្នល់​។ ទោះ​បី​ត្រូវ​មាន​ការសិក្សា​បន្ថែម​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​កើត​ជំងឺ​បេះ​ដូង​ គួរ​ចៀស​វាង​ការ​ហាត់​ប្រាណ​លើ​ផ្លូវ​ថ្នល់​ដែល​មាន​ចរាចណ៍​ណែន​ចង្អៀតល្អ​ជាង​៕

ជិះកង់
អានបន្ត៖ ៦តិចនិច ជួយធ្វើឲ្យ គូស្នេហ៍ មានសេចក្តីសុខ

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77