អង់គ្លេស៖ ផែនដីយើង អាចមានព្រះអាទិត្យចំនួនពីរឯណោះ តែ NASA ព្យាយាមលាក់បាំង (មានវីដេអូ)

(អង់គ្លេស)៖ ការលើកឡើងដោយមានអំណះអំណាងត្រឹមត្រូវ ពីអវកាសយានិកម្នាក់ បានធ្វើឲ្យគ្រប់គ្នា ស្រឡាំងកាំងដោយសារតែ លោកបានអះអាងច្បាស់ៗថា នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ មានព្រះអាទិត្យដល់ទៅពីរឯណោះ ប៉ុន្តែជាច្រើនទសវត្សរ៍មកនេះ អង្គការ NASA បានព្យាយាមលាក់បាំងការពិតដ៏គួរឲ្យព្រឺព្រួចមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Mirror របស់អង់គ្លេស នារសៀលថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០១៦។
1

អវកាសយានិក ដែលហ៊ានអះអាងបែបនេះគឺលោក Paul Cox ជាអ្នកទទួលខុសត្រូវក្នុងការចាប់សកម្មភាពភពពុធ គោចរឆ្លងកាត់ព្រះអាទិត្យ កាលពីខែមុន។ នៅអំឡុងពេលនៃការផ្សាយបន្តផ្ទាល់ នោះ លោកបាននិយាយទៅកាន់អ្នកទស្សនាថា «អ្នកប្រាកដជាសួរខ្លួនឯងហើយថា តើវត្ថុមូលធំ ដែលស្ថិតនៅខាងស្តាំព្រះអាទិត្យនោះ គឺជាអ្វី? ប្រាកដណាស់វាជាព្រះអាទិត្យមួយទៀតរបស់យើង»។

លោក Paul បន្តទៀតថា «ខ្ញុំមិនដឹងថា អ្នកធ្លាប់ដឹងថាពួកយើងមានព្រះអាទិត្យមួយទៀត ពីមុនមកដែរឬក៏អត់នោះទេ។ នេះហើយគឺជាវា ព្រោះ NASA មិនបានប្រាប់ការពិតនេះដល់យើង នោះឡើយ ពួកគេតែងតែព្យាយាមលាក់បាំង»។ អវកាសយានិករូបនេះ បានពិភាក្សាជាមួយ អ្នកអវកាសផ្សេងៗទៀតនៅលើយាន អំពីព្រះអាទិត្យទីពីរ រួចក៏លេចចេញពាក្យថា Nibiru ដែលជា ឈ្មោះផ្កាយព្រះគ្រោះមួយ ដែលត្រូវបង្ហោះពាសពេញប្រព័ន្ធអ៊ីធឺណែតជាច្រើនឆ្នាំមកហើយ។
3

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលមានការលេចឮពីព្រះអាទិត្យទីពីរ ឬក៏ភពភ្លើង Nibiru ដ៏គួរឲ្យភ័យខ្លាច ដែលក្រុមទម្លាយរឿងសម្ងាត់បានបញ្ចេញជាសាធារណជាច្រើនឆ្នាំមកនេះ។ ក៏ប៉ុន្តែមនុស្សមួយចំនួន មិនហ៊ាននឹងជឿនោះឡើយ ព្រោះវាមិនមែនជាឯកសារផ្លូវការដែលចេញ និងទទួលស្គាល់ដោយ NASA។ ដោយឡែកលើកនេះ គឺអវកាសយានិក ដែលជាមនុស្សមានបទ ពិសោធន៍ និងកេរ្តិ៍ឈ្មោះមួយរូបបានលើកឡើង និងបានបង្កការភ្ញាក់ផ្អើលសាជាថ្មី ថាតើពិតជាមានព្រះអាទិត្យមួយទៀតដូចការលើកឡើងនេះ ដែរឬអត់?

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?