ក្មេងស្រីម៉ាឡេសុី វ័យ១១ឆ្នាំ បង្កើតការភ្ញាក់ផ្អើល ក្នុងកម្មវិធីប្រឡងច្រៀងនៅចិន (មានវីដេអូ) | BayKdang ក្មេងស្រីម៉ាឡេសុី វ័យ១១ឆ្នាំ បង្កើតការភ្ញាក់ផ្អើល ក្នុងកម្មវិធីប្រឡងច្រៀងនៅចិន (មានវីដេអូ) | BayKdang

ក្មេងស្រីម៉ាឡេសុី វ័យ១១ឆ្នាំ បង្កើតការភ្ញាក់ផ្អើល ក្នុងកម្មវិធីប្រឡងច្រៀងនៅចិន (មានវីដេអូ)

(ចិន)៖ រូបភាពវីដេអូនៃការសម្តែងរបស់ក្មេងស្រីម៉ាឡេស៊ីវ័យ១១ឆ្នាំម្នាក់ ក្នុងកម្មវិធីប្រឡងចម្រៀងមួយក្នុងប្រទេសចិន បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជនរបស់ម៉ាឡេស៊ី។
malaysia

កាសែត The Star បានចេញផ្សាយថា ក្មេងស្រីនោះដែលមានឈ្មោះថា Adinda មកទីក្រុង Taiping រដ្ឋ Perak ប្រទេសម៉ាឡេស៊ី បានចូលរួមក្នុងកម្មវិធីប្រកួតរដូវកាលទី៤របស់ក្មេងៗដែលមានឈ្មោះថា Let’s Sing Kids ដែលត្រូវផ្សាយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃទី២ ខែកក្កដា។ នៅមុនពេលឡើងទៅកាន់លើឆាកដើម្បីច្រៀងចម្រៀងមួយបទដែលមានចំណងជើងថា Next Stop in the Future ជាភាសាចិនដែលជាបទចម្រៀងរបស់នាង Lin Yu-chun នាង Adinda បានឲ្យដឹងថា៖ «នៅមុនពេនេះខ្ញុំមានអារម្មណ៍ភិតភ័យពេលឈរពីមុខអ្នកទស្សនាដ៏ច្រើនកុះករ ប៉ុន្តែ ពេលនេះ ខ្ញុំនឹងមានសេចក្តីក្លាហាន»។

កាសម្តែងរបស់ Adinda ក៏បានធ្វើឲ្យអ្នកអស្សនាដោយផ្ទាល់ជាច្រើនក្រោកឈរអបអរ និងផ្តល់ការចាប់អារម្មណ៍ដល់ចៅក្រមទាំងបីផងដែរ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77