តើ ដាញ់ ម៉ូនីកា បែកបាក់ជាមួយស្វាមី នៅអូស្ត្រាលី?

(ភ្នំពេញ)៖ ជារឿងដែលគួរឲ្យភ្ញាក់ផ្អើលដែលដំណឹងអតីតារាសម្តែង ដាញ់ ម៉ូនីកា បានបែកបាក់ប្តីដែលរួមរស់ជាមួយគ្នាអស់ជាង៦ឆ្នាំ។ ដំណឹងនេះកាន់តែសុះសាយក្នុងចង្កោមអ្នកសិល្បៈ ចាប់តាំងពីពាក់កណ្តាលខែកក្កដានេះមកម៉្លេះ។

Monika

ប្រភពលេចចេញពីអ្នកជិតដិត តារាសម្តែង ដាញ់ ម៉ូនីកា ម្នាក់លើកឡើងថា ដាញ់ ម៉ូនីកា ហាក់ក្រៀមក្រំប្លែកខុសពីធម្មតាក្នុងរយៈពេលចុងក្រោយនេះ។ ប្រភពបន្តថា នាងចាប់ផ្តើមលេចចេញនូវអត្តចរិកប្លែកៗ ហើយនិយមទៅណាមកណាតែជាមួយកូនៗ ដោយមិនមានវត្តមានប្តីដូចសព្វដង។ អ្នករស់នៅទីក្រុងម៉ែលប៊ន នៃរដ្ឋវីតូរី របស់ប្រទេសអូស្ត្រាលីខាងលើមិនបានបញ្ជាក់ទេថា តើទំនាស់រវាងនាងនិងស្វាមីកើតឡើងដោយសាររឿងអ្វីទេ ប៉ុន្តែវាអាចជាទំនាស់ដែលធ្វើឲ្យដាញ់ម៉ូនីកា ពិបាកទ្រំាព្រោះតែស្វាមីនាងហាក់មិនសូវចេះនិយាយស្តីច្រើនប៉ុន្តែកាចបន្តិច។

ប្រភពបន្តថា ដាញ់ ម៉ូនីកា អាចនឹងវិល ត្រឡប់ទៅរស់នៅជុំម្តាយ នៅស្រុកខ្មែរវិញក្នុងពេលឆាប់ៗខាងមុខនេះ។

Monika02

Monika03

monika05

ប្រភព៖ TVFB

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?