ងាយណាស់! ចង់បានមុខភ្លឺរលោង និងតឹងណែនល្អ សូមកុំមើលរំលង វិធីធម្មជាតិមួយនេះ

(សម្រស់)៖ យើងដឹងហើយថា ត្រសក់ មានសារធាតុជួយផ្តល់សំណើមដល់ស្បែក។ ត្រសក់ ធ្វើឲ្យស្បែកស្រស់ថ្លា និងភ្លឺរលោង។
ចំនែកទឹកឃ្មុំ ជួយកម្ចាត់ជាតិពុល ផ្តល់សំណើម និងព្យាបាលបញ្ហស្បែក។ ទឹកឃ្មុំ មានវីតាមីន ដែលជួយឲ្យស្បែកម៉ត់ខៃ និងភ្លឺចែងចាំង។

face

តើមានអ្វីកើតឡើង បើយើងយកគ្រឿងផ្សំទាំងពីរមុខនេះលាយបញ្ចូលគ្នា? ច្បាស់ណាស់សារធាតុទាំងពីរសុទ្ធតែមានប្រយោជន៍ដល់ស្បែករបស់យើង នោះបើយើងបញ្ចូលគ្រឿងផ្សំទាំងពីរចូលគ្នា នោះអ្នកនិងទទួលបានលទ្ធផលមួយដ៏មិនគួរឲ្យជឿ ព្រោះវាជួយធ្វើឲ្យសម្រស់អ្នកស្រស់ស្អាតគួរឲ្យទាក់ទាញ ដោយមិនចាំបាច់ចំនាយថវិការ រឺពេលវេលាច្រើន។

ខាងក្រោមនេះគឹជារបៀបផ្សំរូបមន្ត ដែលធ្វើឲ្យអ្នកស្រស់ស្អាតតាមបែបធម្មជាតិ៖

១). គ្រឿងផ្សំ៖
– ត្រសក់ ១ ផ្លែ
– ទឹកឃ្មុំ ៣ ស្លាបព្រាកាហ្វេ។

២). វិធីធ្វើ៖
– កៀបត្រសក់យកតែទឹកសុទ្ធ
– យកទឹកត្រសក់ លាយនឹងទឹកឃ្មុំឲ្យសព្វល្អ (អាចក្រឡុកក៏បាន)
– បន្ថែមទឹកបន្តិច
– យកទឹកនេះ ទៅទុកក្នុងទូរទឹកកក រហូតដល់កក
– យកដុំទឹកកកនេះ មកលុញ និងត្រដុសលើមុខ រួចទុកចោល ១០ នាទី មុននឹងលាងទឹកចេញ។

យើងគួរអនុវត្តន៍វិធីសសាស្ត្រនេះ ឲ្យបាន២ ទៅ៣ដងក្នុងមួយសប្តាហ៍ ហើយក្នុងរយៈពេលមួយខែអ្នកនិងឃើញលទ្ធផល៕

ចុចអាន៖ រូបមន្តធម្មជាតិ ៤ យ៉ាង​ជួយ​ឱ្យ​ បបូរមាត់​ពណ៌​សុីជំ​ពូ និងទន់រលោង
ចុចអាន៖ ចង់បាន ក្បាលពោះ រាបស្មើរស្អាត សូមកុំមើលរំលងគ្រឿងផ្សំ ​៣​មុខ​នេះ
ចុចអាន៖ ធ្លាប់តែញាុំ ស្រាបៀរ! តែមិនដែលដឹងថា វាមានអត្ថប្រយោជន៍ ដល់សម្រស់ច្រើនយ៉ាងនេះ

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?