ក្រុម​អ្នក​វិទ្យាសាស្រ្ត ​បង្កើត​ឧបករណ៍​ថ្មី ដើម្បី​ព្យាករណ៍​ឥទ្ធិពល​ព្យុះ​ព្រះ​អាទិត្យ មុន​នឹង​វា​វាយ​ប្រហារ​ភព​ផែន​ដី

(វិទ្យាសាស្រ្ត)៖ ឧបករណ៍ថ្មី នឹងអាចជួយធ្វើឲ្យការព្យាករណ៍ អាកាសធាតុ នៃលំហអាកាស មានភាពប្រសើរជាងមុន ដែលពេលខ្លះបាតុភូត​អាកាស (ព្យុះព្រះអាទិត្យ) អាចបង្កឲ្យមានភាពអន្តរាយ នៅលើផ្កាយរណប និងបណ្តាលឲ្យដាច់ប្រព័ន្ធអគ្គីសនីលើផែនដី។ នេះបើយោងតាមគេហទំព័រ ព័ត៌មានវិទ្យាសាស្រ្ត ចេញផ្សាយនៅ​រសៀលថ្ងៃសៅរ៍ ទី ០៨ ខែតុលា ឆ្នាំ ២០១៦។

sun

ខណៈ​ដែលព្រះអាទិត្យ ផ្តល់កម្តៅ និង ពន្លឺដល់ភពផែនដី វាក៏បានផ្លាតរូបធាតុក្តៅតូចៗ ទៅកាន់លំហអាកាសផងដែរ ដោយវាអាចធ្វើការបំផ្លាញទៅដល់ ផ្កាយរណបអាកាសធាតុ របស់ភពផែនដី ដែលស្ថិនៅក្នុងគន្លង​គោចរ។

ដោយឡែក បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវ នៃមហាវិទ្យាល័យ Michigan និង Rice បានបង្កើតឧបករណ៍ ថ្មីមួយ ដែលអាចមើលឃើញរូបធាតុល្អិតតូច របស់ព្រះអាទិត្យ ខណៈពេលដែលវាផ្លាតមកកាន់ គោចររបស់ភពផែនដី ព្រមទាំងអាចធ្វើការព្យាករណ៍​អាកាសធាតុ នៅក្នុងលំហអាកាស បានជាក់លាក់ជាងមុន។

គួរបញ្ជាក់ដែរថា ឧបករណ៍ព្យាករណ៍​អាកាសធាតុថ្មីនេះ អាចធ្វើការប្រមូលទិន្នន័យ នៃលំហអាកាស ក្នុងផ្ទៃក្រឡា ៩០០គីឡូម៉ែត្រការេ ពីផ្ទៃរបស់ភពផែនដី។ ហើយវាក៏អាចធ្វើការព្យាករណ៍ អំពី​អាកាសបាតុភូតនៃព្យុះព្រះអាទិត្យ បានមុន៤៥ នាទី ដោយនេះ គឺជាភាពដ៏ល្អប្រសើរមួយ សម្រាប់ក្រុមអ្នកវិទ្យាសាស្រ្ត ដើម្បីទប់ស្កាត់ការខូចខាត និងផលប៉ះពាល់មក​លើភពផែនដី ដែលបណ្តាលមកពីបាតុភូទអវកាស ដូចជាព្យុះ​ព្រះអាទិត្យនោះ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?