Roma បំបាក់ក្រុម Chievo ចាស់ដៃ ដើម្បីពង្រឹងទីតាំងរបស់ខ្លួននៅលើតារាង

គ្រាប់បាល់ស៊ុតបញ្ចូលទីតាមរយៈការពិន័យ Free-kick ក្នុងតង់ទី១ពីសំណាក់ខ្សែប្រយុទ្ធ Stephan El Shaaraway បានជួយឲ្យក្រុម Roma ធ្វើដំណើរឆ្ពោះទៅកាន់ជ័យជម្នះក្នុងលទ្ធផល ៣-១ លើក្រុម Chievo ដើម្បីកាត់បន្ថយពិន្ទុដេញតាមពីក្រោយក្រុម Juventus មកត្រឹម៤ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍។

ft-img-template

ស្របពេលក្រុម Juventus ត្រូវប្រជែងដណ្តើមបាន Super Cup ក្នុងទីក្រុងដូហា នាថ្ងៃសុក្រនេះ ជាមួយនឹងក្រុម AC Milan ប៉ុន្តែ នឹងត្រូវជួបការប្រកួតដ៏ងាយស្រួលមួយជាមួយនឹងក្រុម Crotone ពេលត្រឡប់មកវិញនោះ ទាំងក្រុម Roma និង Napoli ពិតជាចង់រក្សាការដេញតាមពីក្រោយយ៉ាងប្រកៀកក្នុងការប្រកួតចុងក្រោយនៃឆ្នាំ២០១៦នេះ។

El Shaarawy ត្រូវបានដាក់ឲ្យចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូងដ៏កម្រដោយលោកគ្រូបង្វឹក Luciano Spalletti ហើយអតីតខ្សែប្រយុទ្ធរបស់ក្លិប AC Milan រូបនេះបានត្រួសត្រាយផ្លូវឆ្ពោះទៅកាន់ជ័យជម្នះជាមួយនឹងការរកគ្រា់បបាល់បញ្ចូលទីនៅជិតបញ្ចប់តង់ទី១ដើម្បីតាមស្មើគ្រាប់បាល់បើកឆាករបស់ Jonathan De Guzman នៅនាទី ទី៣៧។

លោក Spalletti បានប្រាប់ទូរទស្សន៍ Sky Sport ថា៖ «គ្រាប់បាល់របស់គេពិតជាគ្រាប់បាល់កាត់សេចក្តីសម្រាប់យើង»។ ការទទួលជ័យជម្នះជាលើកទី១១របស់ក្រុម Roma នៃយុទ្ធនាការនេះ បានពង្រឹងទីតាំងរបស់ពួកគេក្នុងចំណាត់ថ្នាក់លេខ២ ហើយបើទោះបីក្រុម Juventus ត្រូវបានរំពឹងទុកថា នឹងរក្សាការនាំមុខរបស់ពួកគេចំនួន៧ពិន្ទុដដែលនៅពេលដែលពួកគេជួបជាមួយនឹងក្រុម Crotone នៅដើមខែកុម្ភៈ ក៏ដោយ ប៉ុន្តែ Roma ធ្វើបានយ៉ាងល្អមុននឹងសម្រាកនារដូវរងា៕

ប្រភពភពព័ត៌មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?