HONDA ផ្ញើសារ ៣ចំណុចសំខាន់​ ក្នុងឱកាស​ផ្តល់បទពិសោធន៍​លេងបាល់ទាត់​ ដល់ក្មេងៗ​ | BayKdang HONDA ផ្ញើសារ ៣ចំណុចសំខាន់​ ក្នុងឱកាស​ផ្តល់បទពិសោធន៍​លេងបាល់ទាត់​ ដល់ក្មេងៗ​ | BayKdang

HONDA ផ្ញើសារ ៣ចំណុចសំខាន់​ ក្នុងឱកាស​ផ្តល់បទពិសោធន៍​លេងបាល់ទាត់​ ដល់ក្មេងៗ​

(ភ្នំពេញ)៖ កីឡាករឆ្នើមក្នុងក្រុមជម្រើសជាតិជប៉ុន Keisuke HONDA បានផ្ញើសារដ៏មានអត្ថន័យ ៣ចំណុចដល់ដល់ ប្រជាពលរដ្ឋខ្មែរទូទៅ នៅក្នុងឱកាសផ្តល់បទពិសោធន៍ពីការលេងកីឡាបាល់ទាត់ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនា រសៀលថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦ មានដូចខាងក្រោម៖

១. យើងនាំគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងដែលនាំឲ្យមានពិការភាព និងបាត់បង់ជីវិត។
២. ជៀសឲ្យឆ្ងាយពីគ្រឿង ដែលអាចបង្កឲ្យមានអំពើហិង្សា ខាតបងទ្រព្យគ្រួសារ និងខូចសតិអារម្មណ៍ជាដើម។
៣. យើងទាំងអស់គ្នា នាំគ្នាលេងកីឡា ដើម្បីទទួលបានសុខភាពល្អ មាំមួន និងប្រាជ្ញាឈ្លាសវៃ ក្នុងការជៀសឆ្ងាយពី គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

ការផ្ញើសារដ៏មានសារៈសំខាន់នេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីកីឡាករខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ ជនជាតិជប៉ុន HONDA បានចែករំលែកបទពិសោធន៍លេងបាល់ទាត់ដល់ក្មេងៗកម្ពុជា ប្រមាណជាង ១០០នាក់នៅស្តាត អូឡាំពិក ហើយ ក៏រំពឹង ទទួលបានលទ្ធផលល្អផងដែរ បន្ទាប់ពីក្មេងក្រេបយកចំណេះដឹងនេះ ហើយអំពាវនាវ ឲ្យមាតាបិតាក្មេងៗ ទាំងអស់ជំរុញ ឲ្យកូនៗរបស់ពួកគេ ចូលរួមលេងកីឡាឲ្យបានច្រើនផងដែរ ដើម្បីជៀស ឆ្ងាយពីគ្រឿង និងល្បែង ពាលាអាវាសែផ្សេងៗ ថែមទៀតផង៕

Credit: Khmertalking

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77