ញាក់សាច់! ក្លឹប ២ នៅចិនតាមទិញ Rooney ដោយហ៊ានឲ្យថ្លៃឈ្នួលដល់ទៅជាង ៨៦ ម៉ឺនដុល្លារក្នុង ១ សប្ដាហ៏

​បន្ទាប់ពី​ក្លឹប Shanghai SIPG ដែល​ស្ថិតក្នុង​លី​គ​កំពូល​ប្រទេស​ចិន ទិញ​បានជា​ផ្លូវការ​ណ៏​នូវ​កីឡាករ​ជម្រើសជាតិ​ប្រេ​ស៊ី​ល Oscar ពី​ក្លឹប​តោ​ខៀវ Chelsea កាល​ពីស​ប្ដា​ហ៏​មុន​រួចមក ពេលនេះ​ក្លឹប​២ ក្នុង​លី​គ​កំពូល​ប្រទេស​ចិន គឺ​ក្លឹប Guangzhou Evergrande Taobao និង Beijing Guoan បានដាក់​សំណើរ​ដេញ​ថៃ្ល​ក្នុង​ការទិញ​ប្រធាន​ក្រុម​របស់​ក្លឹប​បិសាច​ក្រហម Manchester United នឹង​ជម្រើសជាតិ​អង់គ្លេស កីឡាករ Wayne Rooney​ ។

rooney1

​កីឡាករ​កូន​៣ ក្នុង​រដូវ​កាល​នេះ​មិនសូវ​ជាប់​ជម្រើស​ដំបូង​ប៉ុន្មាន​ឡើយ ក្រោម​ការដឹកនាំ​របស់​លោក Jose Mourinho ក្រោយ​បង្ហាញ​ទម្រង់​លេង​មិនសូវ​ល្អ ដែល​ធើ្វ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​នានា​ទាក់ទង​នឹង​អា​នាគ​ត​របស់គេ​នៅ​ក្លឹប​បិសាច​ក្រហម Manchester United​។ យោងតាម​អ្នក​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹងថា តម្លៃ​ខ្លួន​របស់គេ​អាច​នឹងមាន​តម្លៃ​ប្រមាណ ​១០ ​លាន​ផោន ខណៈដែល​កុងត្រា​របស់គេ​នៅ Man Utd គឺ​រហូតដល់​ឆ្នាំ​២០១៩ ប៉ុន្ដែ​បើសិនជា​រូបគេ​សម្រេច​ផ្ទេរ​ទៅ​មែន​នោះ រូបគេ​នឹង​ក្លាយជា​កីឡាករ​ដែលមាន​ថៃ្ល​ឈ្នួល​ច្រើនជាងគេបង្អស់​លើ​លោក ពោល​ទាំង​ក្លឹប Guangzhou Evergrande Taobao និង Beijing Guoan ហ៊ាន​ឲ្យ​ថៃ្ល​នឿយហត់​ប្រចាំ​ស​ប្ដា​ហ៏​រហូតដល់​ទៅ ៧០ ​ម៉ឺ​ផោន (ស្មើនឹង ៨៦ ម៉ឺនដុល្លារ) ក្នុង​ ១ ស​ប្ដា​ហ៏ ​។

rooney2

​គួរ​ឲ្យ​ដឹងផង​ដែរ​ថា​ក្លឹប​ជាច្រើន​នៅក្នុង​ប្រទេស​ចិន កំពុងតែ​ពង្រឹង​ខ្លួន​យ៉ាងខ្លាំង​ដើម្បី​អភិវឌ្ឍ​បាល់ទាត់​ក្នុងប្រទេស​របស់គេ ដោយ​ចំណាយ​ប្រាក់​ជាច្រើន​រយ​លាន​ផោន ដើម្បី​ទិញ​តារា​ឆ្នើម​ពី​ក្លឹប​ល្បីៗ​នៅក្នុង​លី​គ​កំពូលៗ​របស់​ពិភពលោក តួយ៉ាង​កាល​ពីស​ប្ដា​ហ៏​មុន​ក្លឹប Shangai SIPG ទើបតែ​ទិញ​បាន​ខ្សែបម្រើ​ជម្រើសជាតិ​ប្រេ​ស៊ី​លពី​ក្លឹប Chelsea កីឡាករ Oscar ក្នុងតម្លៃ​៦០​លាន​ផោន ដោយ​ឲ្យ​ថៃ្ល​ឈ្នួល​ក្នុង​១​ស​ប្ដា​ហ៏​រហូតដល់​ទៅ ៥០​ម៉ឺន​ផោន ៕

ប្រភព៖ ប្រជាប្រិយ

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?