Tevez ផ្លាស់ទៅក្លឹបចិន ព្រោះគេឲ្យថ្លៃឈ្នួលជាង​ ៧៥ម៉ឺនដុល្លារ​ក្នុង ​១សប្តាហ៍​ | BayKdang Tevez ផ្លាស់ទៅក្លឹបចិន ព្រោះគេឲ្យថ្លៃឈ្នួលជាង​ ៧៥ម៉ឺនដុល្លារ​ក្នុង ​១សប្តាហ៍​ | BayKdang

Tevez ផ្លាស់ទៅក្លឹបចិន ព្រោះគេឲ្យថ្លៃឈ្នួលជាង​ ៧៥ម៉ឺនដុល្លារ​ក្នុង ​១សប្តាហ៍​

(ក្រុងប៉េកាំង)៖ កីឡាករលេងក្នុងតំណែងខ្សែប្រយុទ្ធជួរមុខ Carlos Tevez បានសម្រេចចិត្តចាកចេញពីក្លឹបក្នុងទឹកដីកំណើត Boca Juniors របស់ប្រទេសអាហ្សង់ទីន ទៅលេងឲ្យក្លឹបថ្មី Shenhua ក្នុងលីគកំពូលរបស់ចិនវិញ ដោយទទួលបា្រក់ពលកម្មមហាសាលជាង ៧៥ម៉ឺនដុល្លារក្នុង ១សប្តាហ៍។

tevez1

តាមរយៈសារព័ត៌មាន Dailymail របស់អង់គ្លេសបានចេញផ្សាយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦ នេះថា កីឡាករជនជាតិអាហ្សង់ទីន វ័យ៣២ឆ្នាំ Tevez បានព្រមព្រៀងចុះកិច្ចសន្យាលេងឲ្យក្លឹបនៅតំបន់អាស៊ី Shenhua របស់ចិន ដោយទទួលបានប្រាក់ឈ្នួល ៦១៥០០០ផោន ស្មើនឹងជាង ៧៥ម៉ឹនដុល្លារសហរដ្ឋអាមេរិកក្នុង១សប្តាហ៍ ថ្លៃជាងគេ ស្របពេលដែលក្លឹបតោខៀវ Chelsea បានព្រមព្រៀងលក់កីឡាករខ្សែបម្រើប្រយុទ្ធ Oscar ទៅឲ្យក្លឹប Shanghai SIPG ក្នុងតម្លៃខ្លួន ៥២លានផោននោះ។

tevez2

អតីតកីឡាករក្លឹប West Ham United, Manchester United និងក្លឹប Manchester City ក្នុងលីគកំពូល Premier League របស់អង់គ្លេស ដែលក្លឹបលេងក្នុងក្របខណ្ឌកំពូលចិន Chenese Super League ទិញចូលដែលមានតម្លៃខ្លួនខ្ពស់ជាងគេ៕

tevez3

tevez4

tevez5

ប្រភព៖ Khmertalking

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77