ក្រុមការពារជាតិ ប៉ះក្រុម UiTM​ របស់​ម៉ាឡេស៊ី​ល្ងាចនេះ​ សងសឹកឲ្យ​ក្រុមរួមជាតិ​

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ក្រសួងការពារជាតិ នឹងបើកទ្វារពហុកីឡដ្ឋាន ស្ដាតចាស់ទទួលក្រុម University Technology Mara (UiTM) សមាជិកលីគលំដាប់ទី២ ម៉ាឡេស៊ី នាវេលាម៉ោង ៤ល្ងាចនេះ ដើម្បីសងសឹកឲ្យក្រុមរួមជាតិ មានក្រុម Cambodian Tiger និងក្រុមភ្នំពេញក្រោន ដែលទើបរងបរាជ័យក្រោមថ្វីជើងក្រុម UiTM នាដើមសប្ដាហ៍នេះ។

localsoccer

មែនទែនទៅក្រុម UiTM បានប្រកួតមិត្តភាពជាមួយ សមាជិកលីគកំពូលកម្ពុជា ៣ដងមកហើយ ក្នុងនោះបានយកឈ្នះក្រុម Cambodian Tiger ២-០ មុនបន្តយកឈ្នះក្រុមភ្នំពេញក្រោន ២-១ ទៀត តែប្រកួតចុងក្រោយម្សិលមិញ ចាញ់ក្រុមវេស្ទើនភ្នំពេញវិញ ដោយលទ្ធផល ២-១។ ដូច្នេះនេះជាជំនួបទី៤ របស់ក្រុម UiTM ដែលមកបំពេញបេសកកម្មនៅកម្ពុជា ឆ្នាំ២០១៦។

ប៉ុន្ដែជំនួបល្ងាចនេះ ក៏ជាការប្រកួតដ៏ជក់ចិត្ត សម្រាប់អ្នកគាំទ្រផងដែរ បើទោះបីក្រុម UiTM ភ្លាត់ស្នៀតចាញ់វេស្ទើន តែក្រុមនេះបាន​យកឈ្នះក្រុមខ្លាំង Cambodian Tiger និងក្រុមភ្នំពេញក្រោន។ ដូច្នេះក្រសួងការពារជាតិ អាចសងសឹកឲ្យក្រុមទាំងពីរបាន ឬក៏អត់នឹង​ដឹងល្ងាចនេះ។ ម្យ៉ាងវិញទៀត ក្រោយជួបក្រសួងការពារជាតិ ក្រុមមកពីលីគទី២ របស់ប្រទេសម៉ាឡេស៊ីនេះ ក៏ត្រៀបជួបក្រុមណាហ្គាវើល មុនហោះទៅម៉ាឡេស៊ីវិញផងដែរ៕

ប្រភព៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?