ញាក់សាច់! ក្លឹបចិន ចង់ទិញ Ronaldo ពី Real ក្នុងតម្លៃជាង ៣០០ លានដុល្លារ!?

យោងតាមភ្នាក់ងារកីឡាករព័រទុយហ្គាល់លោក Jorge Mendes បានឲ្យដឹងថា មានក្លឹបចិនមិនស្គាល់ឈ្មោះមួយ បានដាក់សំណើរទៅកាន់ក្លឹបអេស្ប៉ាញ Real Madrid ចំនួន ២៥០ លានផោន (ស្មើនឹង ៣០០ លានដុល្លារ) ដើម្បីទិញកីឡាករដ៏ឆ្នើមរបស់គេគឺលោក Cristiano Ronaldo។

ronaldo

លោក Jorge Mendes បាននិយាយថា៖ “តាមការពិត ក្លឹបចិនមួយនេះ បានដាក់សំណើរដល់ទៅ ៣០០ លានអឺរ៉ូ (ស្មើនឹង ២៥៧ លានផោន = ៣១៥ លានដុល្លារ) ទៅកាន់ក្លឹប Real Madrid ជាមួយនឹងប្រាក់ខែ​ប្រចាំឆ្នាំជាង ១០០ លានអឺរ៉ូ សម្រាប់កីឡាករ Ronaldo។”

ronaldo2

គាត់បន្តទៀតថា៖ “ប៉ុន្តែ លុយមិនអាចទិញអ្វីៗបានគ្រប់យ៉ាងនោះទេ ជាពិសេសសម្រាប់កីឡាករជនជាតិព័រទុយហ្គាល់ម្នាក់នេះ ដែលគាត់បានចាត់ទុកក្លឹប Real ដូចជាជីវិតគាត់ទៅហើយ (The Spanish club [Real] is his life)។”

តាមសំដីរបស់លោក Jorge Mendes បើ Ronaldo យល់ព្រមទៅកាន់ក្លឹបចិនមួយនេះ Ronaldo នឹងអាចទទួលតម្លៃឈ្នួលដល់ទៅ ១.៦ លានផោន (ស្មើនឹងជិត ២ លានដុល្លារ) ក្នុងមួយសប្តាហ៍។ តម្លៃនេះ គឺតម្លៃដ៏ថ្លៃបំផុតនៅលើពិភពលោក។

បុរស​វ័យ​៥០​ឆ្នាំ​លោក Mendes បន្ត​ថា​ ទីផ្សារ​នៅ​ចិន​គឺ ជា​ទីផ្សារ​ថ្មី​ ដូច្នេះ​ពួក​គេ​មិន​ញញើត​នឹង​ការ​ចំណាយ​ឡើយ ប៉ុន្តែ​វា​មិន​ទៅ​រួច​សម្រាប់​ Ronaldo ដែល​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក ព្រោះ​ការ​តាម​ទិញ​នានា​លើ​រូប​គេ​គឺជា​រឿង​ធម្មតា​ទៅ​ហើយ។ ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ធ្លាប់​បាន​និយាយ​ថា នឹង​លេង​បាល់​១០​ឆ្នាំ​ទៀត ក្រោយ​ពេល​​ចុះ​កុងត្រា​ថ្មី​ជាមួយ​ Real Madrid ដល់​ឆ្នាំ ២០២១៕

ប្រែសម្រួលដោយ៖ Neymar
ប្រភព៖ BBC

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?