Lionel Messi ជាប់ឈ្មោះជាកីឡាករ ដែលដឹកនាំលេង (PlayMaker) ល្អបំផុត លើពិភពលោក ជាលើកទី2 (មានវីដេអូ)

កំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi របស់ក្លឹបអ្នកមានបុណ្យ Barcelonaទោះបីមិនបានឈ្នះពានរង្វាន់បាល់មាស Ballon D’or លើកទី6របស់ខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែអាចនិយាយបានថា ជាកាដូលួងចិត្តក្នុងឪកាសបុណ្យ គ្រីស្មាស់ និងបុណ្យឆ្លងឆ្នាំសាកល2016 ដែលទើបតែកន្លងផុតទៅនេះ ខ្សែប្រយុទ្ធស្លាបជំនាញប្រើជើងឆ្វេងដ៏ល្បីល្បាញរូបនេះ ត្រូវបានគេបោះឆ្នោតជាប់ជាកំពូលកីឡាករនាំលេង(PlayMaker) ល្អបំផុត។

ការបោះឆ្នោតនេះគឺរៀបចំឡើងដោយ សហព័ន្ធដែលមានវិជ្ជាជីវ: ដែលជាសហព័ន្ធអន្តរជាតិ សរសេរនិងកត់ត្រាពីប្រវត្តិកីឡាបាល់ទាត់ និងស្ថិតិ ដែលមានឈ្មោះជាភាសាអង់គ្លេសថា The International Federation of Football History & Statistics( IFFHS) និងបានបោះពុម្ភផ្សាយលទ្ធផលនេះនៅក្នុងប្រក្រតិទិនប្រចាំឆ្នាំថ្មីរបស់ខ្លួន។ កំពូលខ្សែប្រយុទ្ធស្លាបរូបនេះ បានជាប់ជាកីឡាករនាំលេងល្អបំផុត ក្នុងរយៈពេល២ឆ្នាំចុងក្រោយជាប់គ្នា 2015&2016 ដែលមានអ្នកបោះឆ្នោតមកពីប្រទេសចំនួន 56ទូទាំងពិភពលោកចូលរួម ។

ខ្សែប្រយុទ្ធ និងជាមិត្តរួមក្រុម Andres Iniesta នៅលំដាប់ទី2 ធ្លាប់ឈ្នះកាលពីឆ្នាំ 2012 &2013។ កីឡាករ Toni Kroos របស់ក្លឹបស្តេចស Real Madrid បានជាប់ឈ្មោះជាកីឡានាំលេងល្អផងដែរកាលពីឆ្នាំ 2014។ ចំនែកឯកំពូលខ្សែបម្រើកីឡាករ Mezut Ozil ដែលទទួលបានងារជា(King of Assist) អ្នកនាំលេងរបស់ក្រុមកាំភ្លើងធំ Arsenal ជាប់ចំនាត់ថ្នាក់ទី4 និងកីឡាករ ជើងថ្មី Riyad Mahrez របស់ក្លឹប Leicester City ជាប់ចំណាត់ថ្នាក់ទី៥ ផងដែរ៕

ប្រភព: 101greatgoals

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?