កីឡាករឆ្នើម វឌ្ឍនាកា និងអ្នកចាំទី ស៊ូ យ៉ាទី អត់មានឈ្មោះក្នុងបញ្ជីប្រមូលផ្តុំជម្រើសជាតិថ្មី

(ភ្នំពេញ)៖ អ្នកគាំទ្រក្រុមគោព្រៃកម្ពុជា បានសម្ដែងការសោកស្ដាយ ក្រោយបានឃើញបញ្ជីឈ្មោះ ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រមូលផ្ដុំត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិអារ៉ាប់រួម នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ខាងមុខ តែគ្មានវត្តមាន Idol របស់ពួកគេចំនួន ២រូប គឺខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា និងអ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី។

យោងតាមបញ្ជីឈ្មោះថ្មី ដែលបង្ហោះលើ Page ទំនាក់ទំនងសង្គមរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) គឺមានសមាជិកសរុប ២៤នាក់មកពី ៦ក្លឹប ដើម្បីធ្វើការប្រមូលផ្ដុំនៅថ្ងៃទី៥ ខែមករាស្អែកនេះ សម្រាប់ត្រៀមចេញទៅប្រកួតមិត្តភាពទល់នឹងក្រុមម្ចាស់ផ្ទះអារ៉ាប់រួមនាចុងសប្ដាហ៍ក្រោយ។ ប៉ុន្ដែគេពិតជាមានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំង ដែលកីឡាករ ២រូបខាងលើមិនអាចរួមដំណើរក្នុងបេសកកម្មនេះបាន។

ជុំវិញការបង្ហាញបញ្ជីឈ្មោះកីឡាករ ដោយមិនទាន់ដឹងពីសមត្ថភាពថ្នាក់ដឹកនាំ ឬគ្រូបង្វឹកនេះ សហព័ន្ធក៏មិនបានបង្ហាញពី​មូលហេតុ​នៃការមិនកោះ​ហៅ ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ដែរ។ ប៉ុន្ដែបើយោងតាមមូលហេតុជាក់ស្ដែង គឺដោយសារកីឡាករទាំងពីរ សុទ្ធតែមានរបួស អំឡុងពេលប្រកួត​ពានអន្ដរជាតិនៅប្រទេសវៀតណាម កាលពីដើមខែធ្នូ ឆ្នាំ២០១៦ រហូតដល់ប្រកួតពាន Toyota Mekong Cup កាលពីសប្ដាហ៍មុន វឌ្ឍនាកា នៅតែ​លេងមិនទាន់បាន ខណៈ ស៊ូ យ៉ាទី ត្រូវបានបង្ខំចិត្ដលេងទាំងមានអារម្មណ៍ថាឈឺទៀតផង៕

ប្រភព៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?