ប្រធាន Facebook​ លោក Mark Zuckerberg ចង់ក្លាយជា​ប្រធានាធិបតី​អាមេរិក នៅថ្ងៃ​អនាគត​!?​

(​វ៉ាស៊ីនតោន)៖ ស្ថាបនិក​ក្រុមហ៊ុន Facebook លោក Mark Zuckerberg បានត្រៀមខ្លួនរួចហើយ ក្នុងដំណើរ​ផ្សងព្រេងថ្មីមួយ តាមរយៈការ​បង្ហើបពី​គោលបំណង​របស់លោក​សម្រាប់ឆ្នាំ២០១៧ នេះ ខណៈអ្នកប្រើប្រាស់អិនធឺណែតមួយចំនួនយល់ថាលោក អាចនឹងប្រកាសពី​ការឈរឈ្មោះ​ប្រកួតប្រជែង​យកតំណែង​ជាប្រធានាធិបតីអាមេរិក​នៅថ្ងៃអនាគត។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។

នៅឆ្នាំ​២០១៧នេះ លោក Mark Zuckerberg បានបង្ហាញពី​វត្ថុបំណង​ជាច្រើន​ដែលធ្វើ​ឱ្យគេសន្និដ្ឋាន​ថា​លោកមាន​​បំណង​ចង់​អង្គុយកៅអីជាប្រធានាធិបតី​អាមេរិក។ ជាក់​ស្ដែង​​ថ្លែងនៅលើ​គេហទំព័រ Facebook ផ្ទាល់ខ្លួន​​លោក Zuckerberg បាន​និយាយ​ថា​ «នារយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ​ខ្ញុំរត់បានចំងាយ ជាង៥៨៧គីឡូម៉ែត្រ​, ខ្ញុំ​បានបង្កើតប្រព័ន្ធអ៊ីនធើណែត​គ្រប់គ្រងផ្ទះរបស់ខ្ញុំ, ខ្ញុំបានអាន​សៀវភៅ​ ២៥ក្បាល និងរៀន​ភាសាចិន​ផងដែរ។ ចំណែកឯ​ការប្រកួតប្រជែង​ផ្ទាល់ខ្លួនរបស់ខ្ញុំ​ក្នុង​ឆ្នាំ២០១៧ នេះគឺការធ្វើដំណើរ​ទស្សនកិច្ចប្រជាជន​អាមេរិក នៅតាមបណ្តារដ្ឋទាំងអស់​នៃ​សហរដ្ឋអាមេរិក»។

គួរបញ្ជាក់ថា​លោក Zuckerberg ក៏បានអះអាងដែរ​ថា​នៅសល់ ៣០រដ្ឋទៀត​ដែលលោក​ត្រូវទស្សនកិច្ច​ដើម្បីជួប​និយាយជាមួយ​ប្រជាជនអាមេរិក អំពីគោលបំណង ការព្រួយ​បារម្ភ និងជីវភាពរបស់ពួកគេ ដោយលោកថែមទំាង​រំលឹកពីការបែង​ចែក​សង្គម​មិន​ធ្លាប់មានពីមុនមក ហើយវាជា​ពេលវេលា​ដ៏សំខាន់នៃ​ប្រវត្តិសាស្រ្ត​មនុស្សជាតិ។ «យើងត្រូវតែផ្លាស់ប្ដូរច្បាប់ជាច្រើន ដើម្បីឱ្យវាអាចត្រូវបានទទួលស្គាល់​​ដោយអ្នក​ទំាង​អស់គ្នា»។ នេះបើតាមសម្តីរបស់លោក Mark Zuckerberg៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?