តារាបង្ហាញម៉ូដរុស្ស៊ីស្រស់ស្អាតម្នាក់ ត្រូវឪពុកម្តាយហាមមិនឲ្យចេញពីផ្ទះ និងមិនត្រូវមានមិត្តប្រុសឡើយ!

នាង Angelica Kenova វ័យ២៦ឆ្នាំ ដែលជាតារាបង្ហាញម៉ូដរបស់រុស្ស៊ីដ៏ស្រស់ស្អាតម្នាក់ គឺជានារីដែលមានសម្រស់ដ៏ផូផង់ដែលធ្វើឲ្យឪពុកម្តាយរបស់នាងមិនអនុញ្ញាតឲ្យនាងចេញពីផ្ទះឡើយ និងមើលថែទាំងនាងហាក់ដូចជាកូនក្រមុំជ័រអ៊ីចឹង។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ នាងមិនដែលមានមិត្តប្រុសម្នាក់ឡើយ និងម្តាយរបស់នាងក្លាយជាអ្នកគ្រប់គ្រងរបស់នាង នៅពេលដែលនាងចេញទៅក្រៅដើម្បីធ្វើការណាត់ជួបម្តងៗ។ បើយោងទៅតាមកាសែត Trending News Portal រាល់ទិដ្ឋភាពទាំងអស់នៃជីវិតរស់នៅរបស់នាងត្រូវបានគ្រប់គ្រងដោយឪពុកម្តាយរបស់នាង ក្នុងនោះរាប់បញ្ចូលទាំងសម្លៀកបំពាក់ដែលនាងត្រូវពាក់សម្រាប់ការងារប្រចាំថ្ងៃផងដែរ។

នាងកម្រមានពេលទំនេរណាស់ ខណៈដែលនាងតែងតាំងធ្វើលំហាត់ប្រាណដើម្បីរក្សាធ្វើឲ្យរាងកាយរបស់នាងនៅតែស្រស់ស្អាតជានិច្ច។ នាងបានសុបិនក្លាយជាកូនក្រមុំជ័រក្នុងជីវិតពិតចាប់តាំងពីនាងមានវ័យ៦ឆ្នាំមកម្ល៉េះ និងមិនដែលទទួលបានការវះកាត់កែសម្ផស្សឡើយ ដើម្បីសម្រេចគោលដៅនេះ។ នាងបាននិយាយថា៖ «ការកែសម្ផស្សចាំបាច់លុះត្រាដែលបុគ្គលម្នាក់មានបញ្ហាលើមុខ ឬរាងកាយរបស់ពួកគេប៉ុណ្ណោះ»។

នៅថ្ងៃនេះ នាងបានសម្រេចមហិច្ឆតាក្នុងជីវិតរបស់នាង ប៉ុន្តែ មិនមានសេរីភាពឡើយ។ នាងបានបញ្ជាក់ថា៖ «ឪពុកម្តាយរបស់ខ្ញុំបានថែរក្សាខ្ញុំក្នុងវាំងកញ្ចក់មួយពេញមួយជីវិតរបស់ខ្ញុំ ប៉ុន្តែ ខ្ញុំសង្ឃឹមថា នឹងបំបែកវាដើម្បីសេរីភាពនៅថ្ងៃណាមួយ»៕

ដោយ៖ Baykdang

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?