ក្រុមការពារជាតិ លត់ក្លឹប Melaka ៣-១ ក្នុងជំនួប​មិត្តភាព​យប់មិញ

(ភ្នំពេញ)៖ ក្រុមជើងឯករងលីគកំពូលកម្ពុជា ក្រសួងការពារជាតិ បានយកឈ្នះក្រុម Melaka United សមាជិកថ្មីនៃលីគ​កំពូលម៉ាឡេស៊ី ដោយលទ្ធផល ៣-១ នៅក្នុងជំនួបមិត្តភាពអន្ដរជាតិលើវាលស្មៅសិប្បនិម្មិតពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។

soccerfriendly1

ការប្រកួតនេះហាក់ធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើកនៅដើមតង់ទី១ បន្ទាប់ពីក្រុម Melaka របស់ម៉ាឡេស៊ី បានវាយសម្រុកយ៉ាងខ្លាំងលើ ក្រុមម្ចាស់ផ្ទះ​ក្រសួង​ការពារជាតិ ប៉ុន្ដែប្រមាណ ១៥នាទីក្រោយមកក្រុមក្រសួងការពារជាតិ បានដាក់សម្ពាធវិញ និងមានឱកាសបំប៉ោងសំណាញ់ទីក្រុម Melaka ដល់ទៅ ៣គ្រាប់ទៀតផង ដែលរកបានដោយកីឡាករកូរ៉េខាងជើង Choe Myong ho, រឿម ចាន់រឿន និង កែ វណ្ណៈ។

soccerfriendly2

នេះជាលើកទី២ ហើយ ដែលក្រុមក្រសួងការពារជាតិ បានលត់ក្រុមមកពីម៉ាឡេស៊ី ដោយលទ្ធផល ៣-១ ក្នុងរយៈពេលត្រឹមតែ១សប្ដាហ៍ ខណៈ​កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ក្រុមជើងឯកពាន Hun Sen-Cup 2016 នេះ បានយកឈ្នះក្រុមសាកលវិទ្យាល័យ UiTM របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-១ ដូចគ្នា៕

soccerfriendly3

ប្រភព៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?