ប្រុសៗនៅឥណ្ឌា នាំគ្នាផឹកទឹកនោមគោញីយ៉ាងឆ្ងាញ់ ព្រោះជឿថាព្យាបាល់ជំងឺបានច្រើនមុខ (មានវីដេអូ)

បុរសៗជាច្រើនក្នុងភូមិ Udaipur របស់ប្រទេសឥណ្ឌា នាំគ្នាផឹកទឹកនោមគោញីដើម្បីប្រឆាំងនឹងជំងឺផ្សេងៗ។ ពួកគេក៏បានយកទឹកនោមគោនោះទៅលានលើផ្ទៃមុខ និងដៃពីរដងក្នុងមួយថ្ងៃផងដែរដើម្បីធ្វើឲ្យស្បែកដៃទន់ និងធ្វើឲ្យមុខគ្មានមុន ហើយនៅចុងសប្តាហ៍នីមួយៗ ពួកគេក៏យកទឹកនោមដែលប្រមូលពីគោញីចំនួន៣០ក្បាលទៅងូតផងដែរ។

ក្នុងវប្បធម៌របស់សាសនាហិណ្ឌូ សត្វគោត្រូវបានគេចាត់ទុកថា គឺជាសត្វដ៏ស័ក្កសិទ្ធិបំផុត និងផលិតណាក៏ដោយឲ្យចេញពីសត្វគោមិនថា ទឹកដោះគោ ឬទឹកនោមក៏ដោយ ត្រូវបានគេជឿជាក់ថា ជាថ្នាំដ៏ស័ក្កសិទ្ធិដើម្បីយកទៅព្យាបាល។ បុរសម្នាក់ដែលមានឈ្មោះថា Hemant Paliwal វ័យ៣៦ឆ្នាំ បានផឹកទឹកនោមគោក្តៅៗឧណ្ហៗមួយកែវជារៀងរាល់ថ្ងៃ អស់រយៈពេល៤ឆ្នាំមកហើយ និងតែងតែងូតទឹកនោមគោជាទៀងទាត់។

លោក Hemant បានឲ្យដឹងថា៖ «ខ្ញុំធ្លាប់មានជំងឺសួតយ៉ាងធ្ងន់ធ្ងរ ហើយនិងក្អក និងមានជំងឺផ្តាសាយជាញឹកញាប់។ ខ្ញុំក៏មានមុនលើផ្ទៃមុខផងដែរ ប៉ុន្តែ នៅពេលដែលខ្ញុំបានចាប់ផ្តើមលាបទឹកនោម មុខរបស់ខ្ញុំអស់មុនត្រឹមតែរយៈពេល១សប្តាហ៍។ ចាប់តាំងពីពេលនោះមក វាគ្មានចន្លោះថ្ងៃណាមួយដែលខ្ញុំមិនបានផឹកទឹកនោមគោឡើយ»។

លោក Yogesh Paliwal វ័យ៣២ឆ្នាំ ដែលបានចូលរួមជាមួយនឹងលោក Hemant ជារៀងរាល់ព្រឹកក្នុងការផឹកទឹកនោមគោនោះ បាននិយាយថា៖ «ទឹកនោមគោក៏ដាក់លក់នៅលើទីផ្សាររបស់ឥណ្ឌាផងដែរ ប៉ុន្តែ យើងមានទឹកនោមគោជាច្រើននៅក្នុងភូមិរបស់យើង ហេតុនេះ យើងមិនចាំបាច់ទិញឡើយ។ ខ្ញុំផឹកទឹកនោមគោស្រស់ៗ ក្រោយពីយកពីសត្វគោ។ អត្ថប្រយោជន៍របស់វាគឺពិតជាអស្ចារ្យ។ វាព្យាបាលជំងឺហឺតរបស់ខ្ញុំទាំងស្រុង»៕

ប្រភពព័ត៌មាន៖ The Coverage

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?