មានដែរឬ? ចាប់ខ្លួនស្ត្រីម្នាក់ ពីបទរួមភេទជាមួយអនីតិជន!?

ទើបតែ​មាននៅ​ក្នុងស្រុក​យើង​លើកទីមួយ​ប៉ុណ្ណោះ ដែល​ស្ត្រី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦​នេះ ដោយ​ចោទប្រកាន់​ពីបទ​រួមភេទ​ជាមួយ​អនីតិជន ។​

​ស្ត្រី​ដែល​រង​ការចាប់ខ្លួន​នោះ​មាន ឈ្មោះ សួស គឹម ហៅ ឆាយ គឹម អាយុ ៣៣ ឆ្នាំ នៅ​ភូមិ​ដូង ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ត្រូវបាន​លោក​វរសេនីយត្រី កែ ក​ញ្ច​នា អធិការរង​នគរបាល​ស្រុក ដឹកនាំ​កម្លាំង​នគរបាល សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បល្ល័ង្ក ចុះទៅ​ចាប់ខ្លួន​តាម​ដី​លេខ ១១៧ របស់​ចៅក្រម ឃ​ន សុ​កល ប្រធាន​សាលាដំបូង​ខេត្តកំពង់ធំ ពីបទ​រួមភេទ​ជាមួយ​អនីតិជន ចាប់តាំងពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៥ តាម​ពាក្យបណ្តឹង​របស់​ក្រុមគ្រួសារ​ក្មេងប្រុស ។​

​ប៉ូលីស​បាន​ឲ្យ​ដឹងថា ជាមួយនឹង​ការចាប់ខ្លួន​ស្ត្រី​សង្ស័យ​ខាងលើ សមត្ថកិច្ច​ក៏បាន​ចាប់​ឃាត់ខ្លួន​បុរស ៣ នាក់​ទៀតផង​ដែរ តែ​សមត្ថកិច្ច​មិនបាន​បញ្ជាក់ថា បុរស​ទាំង ៣ នាក់​នោះ​ត្រូវ​ឃាត់ខ្លួន​ពីបទ​អ្វី​ឡើយ ហើយ​ស្ត្រី​សង្ស័យ​ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕

ប្រភព៖ ប្រជាប្រិយ

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?