គួរឲ្យភ្ញាក់ផ្អើល! ជួល​នារី​សិចស៊ី​៥០​នាក់​​ រាំ​ដង្ហែ​សព​​​ឪពុក​​យក​ទៅ​បញ្ចុះ នៅតៃវ៉ាន់

បុរស​​តៃវ៉ាន់​​វ័យ​ក្មេង​​ម្នាក់ បាន​ជួល​​នារី​សិចស៊ី​ចំនួន​​៥០​នាក់​​ឲ្យ​​រាំ​​តោង​បង្គោល​លើ​​​រថយន្ត ​អំឡុង​ពេល​​ដង្ហែ​សព​ឪពុក​​យក​ទៅ​បញ្ចុះ ​ដោយ​​ចាត់​ទុក​​ជា​កាដូ​​ចុង​ក្រោយ​​សម្រាប់​គាត់។

វីដេអូ​ត្រូវ​បាន​គេ​បង្ហោះ​ពេញ​អ៊ីនធឺណិត​ខាង​លើ​ បាន​​ថត​​នៅ​​ថ្ងៃ​ទី​​៣មករា​ នៅ​ក្នុង​សង្កាត់​ Chiayi កោះ​តៃវ៉ាន់​។ បើ​យោង​ទៅ​តាម​​កូន​ប្រុស​​​អតីត​អ្នក​​នយោបាយ​កំពូល​តៃវ៉ាន់​​​នេះ ប្រាប់​ថា​​ឪពុក​​ខ្លួន​​ស្រលាញ់​​ជីវិត​​​ពោរ​ពេញ​ដោយ​​ភាព​​សប្បាយ​រីករាយ ហើយ​​ធ្លាប់និយាយ​​ថា ​ចង់​បាន​​បុណ្យ​សព​មួយ​​​​ដ៏​រីករាយ និង​​​ល្អ​ជាង​គេ​បំផុត​​បើ​អាច។

បើ​តាម​​ប្រភព​​​ សព​​មាន​​ឈ្មោះ​ Tung Hsiang អាយុ​​ ៧៦​​ឆ្នាំ​​​ ជា​អតីត​​ប្រធាន​​ក្រុម​ប្រឹក្សា​​សង្កាត់​ Chiayi ​បាន​លា​​ចាក​លោក​នៅ​ថ្ងៃ​ទី​ ១៤​ធ្នូ ​ដោយសារ​​ជំងឺ និង​​បញ្ចុះ​សព​​នៅ​ថ្ងៃ​​ទី​​៣​មករា​​ ថ្មី​ៗ​នេះ។

​ពិធី​​ហែ​សព​ប្រព្រឹត្តិ​​​​ទៅ​ម៉ោង​ ១០​ព្រឹក​​អម​ជា​មួយ​​​រថយន្ត​ Jeeps ៥០​គ្រឿង​​ដឹក​នារី​ ៥០​នាក់ និង​​រថយន្ត​​ចម្រុះ​គ្នា​ ១៥០​គ្រឿង​ផ្សេង​ទៀត៕ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?