ត្រឹម​តែ​១២​​ម៉ោង បទ «សុំ​ទោស​ដែល​​​ទុក​អូន​ចោល» មាន​អ្នក​ចូល​​ទស្សនា​​ដល់​ទៅ ២៦ម៉ឺននាក់

(ភ្នំពេញ)៖ វីដេអូបទចម្រៀង «សុំទោសដែលទុកអូនចោល» របស់កំពូលតារាចម្រៀង ឆន សុវណ្ណរាជ បានធ្វើឲ្យកក្រើកហ្វេសប៊ុក កាលពីយប់មិញនេះ ដែលបានស្រូប​យកអ្នកទស្សនា រហូតដល់ទៅ​២សែន៦ម៉ឺន៤ពាន់​នាក់។ ចំណែកឯអ្នក Share មានរហូតដល់ ២ម៉ឺននាក់ ដែលជាតួលេខ ដ៏គួរឲ្យភ្ញាក់ផ្អើល បើគិតទៅលើរយៈពេលត្រឹមតែ​១២ ម៉ោង​ប៉ុណ្ណោះ។

គួរបញ្ជាក់​ថា បទ «សុំទោសដែលទុកអូនចោល!» ជាវីដេអូបទចម្រៀងតសាច់រឿងពីបទ «ចង់ទៅ ទៅៗ» របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលមានការគាំទ្រ ភ្លូកទឹកភ្លូកដីនាពេលកន្លងមក។

តោះកុំបង្អង់យូរ សូមទស្សនា MV ទាំងអស់គ្នា ចង់ដឹងថា បទ «សុំទោសដែលទុក​អូនចោល» មានសាច់រឿងដ៏គួរឲ្យជក់ចិត្តដូចម្ដេចខ្លះ?

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?