គួរឲ្យព្រឺសំបុរ! ក្មេងស្រីម្នាក់ Live វីដេអូ ចងកធ្វើអត្តឃាត តាមបណ្តាញសង្គមហ្វេសប៊ុក (មានវីដេអូ)

(បរទេស)៖ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញក្មេងស្រីម្នាក់ សម្រេចចិត្តចងក សម្លាប់ខ្លួន នៅលើដើមឈើមួយហើយដាក់ទូរស័ព្ទផ្សាយផ្ទាល់ពីការស្លាប់របស់នាងនៅលើបណ្តាញសង្គមទៀតផង។

ប៉ូលីសនៅរដ្ឋ Georgia និយាយថា មានអ្នករាយការណ៍រឿងនេះ បន្ទាប់ពីបានឃើញវីដេអូ ដែលក្មេងស្រីដាក់ ថតខ្លួនឯង កំពុងធ្វើអត្តឃាតប៉ុន្តែ នៅពេលសមត្ថកិច្ចមកដល់ ក្មេងស្រីបានបាត់ បង់ជីវិតទៅហើយ។ ក្មេងស្រីរងគ្រោះមានអាយុ១២ឆ្នាំឈ្មោះ Katelyn Nichole Davis ត្រូវបានមនុស្សជាច្រើនបាន ឃើញវីដេអូដែលនាងថត សកម្មភាពសម្លាប់ខ្លួន ឯងនៅលើដើមឈើ ហើយមុនពេលធ្វើអត្តឃាត នាងតូចក៏សុំទោស មិត្តភក្តិនិង ឪពុកម្តាយដែរ។

Davis ជាសិស្សរៀននៅឯសាលា Cedartown តែអកុសលនាងបានស្លាប់ ទៅហើយដោយគ្មាននរណា ដឹងច្បាស់ពីការធ្វើអត្តឃាត នេះនៅឡើយទេ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?