ពិសេសមែន! ក្រុមអ្នកវិទ្យារកឃើញថា ផ្លែខ្នុរ មានប្រសិទ្ធិយ៉ាងពិសេស ក្នុងការកម្ចាត់ មេរោគមហារីក

(សុខភាព)៖ ខ្នុរ គឺជាផ្លែឈើដ៏មានប្រជាប្រិយភាពសម្រាប់អ្នកតមសាច់ ពីព្រោះវាពោរពេញដោយវីតាមីន និងជីវជាតិ។ ផ្លែខ្នុរសម្បូរដោយសារធាតុប៉ូតាស្យូម ជាតិសរសៃ ម៉ាញ៉េស្យូម កាល់ស្យូម ដែក វីតាមីន C វីតាមីន A និងវីតាមីន B6។

ការញ៉ាំផ្លែខ្នោរមួយពែង នឹងផ្តល់ឲ្យយើងនូវសារធាតិវីតាមីន B6 ២៥ភាគរយជាប្រចាំថ្ងៃ។ ការស្រាវជ្រាវជាច្រើនបានរកឃើញថា ផ្លែខ្នោរជាអាហារដ៏មានថាមពលក្នុងការប្រឆាំងនឹងមហារីក។

– ការពារមិនឲ្យកើតមហារីកពោះវៀនធំ
ផ្លែខ្នុរមានសារធាតុជាច្រើនដូចជា isoflavones, phytonutrients, lignans និង saponins។ សារធាតុទាំងនេះសុទ្ធសឹងមានអត្ថប្រយោជន៍ដ៏មានថាមពេលក្នុងការប្រឆាំងនឹងមេរោគមហារីក។ វានឹងជួយមិនឲ្យរោគមហារីកអភិវឌ្ឍខ្លួនបាន។

– សារធាតុ Phytonutrients
សារធាតុនេះ នឹងការពារ និងលុបបំបាត់កោសិការមហារីកដំណាក់កាលដំបូង។

– សារធាតុ Saponins
Saponins គឺជាភ្នាក់ងារប្រឆាំងនឹងមេរោគមហារីក។ ការស្រាវជ្រាវនាពេលថ្មីៗនេះ បានរកឃើញថា វាមានប្រសិទ្ធិភាពយ៉ាងពិសេសក្នុងការប្រឆាំងនឹងមេរោគមហារីកពោះវៀនធំ។

– សារធាតុ Lignans និង Isoflavones
អ្នកជំនាញ់ជាច្រើនបានបញ្ជាក់ថា សារធាតុទាំងពីរក្នុងផ្លែខ្នោរនេះ មានប្រសិទ្ធិភាពយ៉ាងអស្ចារ្យក្នុងការប្រឆាំងនឹងមេរោគមហារីក។

– ការពារកោសិកា DNA
ផ្លែខ្នោរ មានសារធាតុប្រឆាំងនឹងជាតិពុល និងជួយការពារកោសិកា DNA របស់យើងប្រឆាំងនឹងខូចដោយសារតែជាតិពុល។

– ពង្រឹងប្រព័ន្ធភាពស៊ាំ
ផ្លែឈើដ៏អស្ចារ្យមួយនេះ នឹងពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង និងការពារយើងមិនឲ្យមានជំងឺផ្សេងៗ។ ក្នុងប្រទេសចិន ផ្លែឈើនេះ ត្រូវបានគេប្រើប្រាស់ជាឱសថសម្រាប់បន្សាបជាតិអាល់កុល៕

អត្ថបទ៖ បាយក្តាំង
ប្រភព៖ gofitstayfit

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?