មិនគួឲ្យជឿ! ក្មេងប្រុសម៉ាឡេស៊ីម្នាក់ មានអាយុ១៦ឆ្នាំសោះ តែមានកម្ពស់ដល់ទៅ១,៩៨ម៉ែត្រ

ជាធម្មតា ប្រជាជនម៉ាឡេស៊ី ត្រូវបានគេស្គាល់ថា មានកម្ពស់ជាមធ្យម ១៦៦,៨សង់ទីម៉ែត្រចំពោះបុរស និង១៥៥សង់ទីម៉ែត្រចំពោះនារី ប៉ុន្តែក្មេងប្រុសម្នាក់នេះមានកម្ពស់ រហូតដល់ ១,៩៨ម៉ែត្ររួចជាស្រេច គិតត្រឹមតែអាយុ១៦ឆ្នាំ។

P. Thilakar គឺជាសិស្សម្នាក់នៅឯសាលារៀន SMK Bandar Banting ហើយពិតណាស់ រូបគេពិតជាមានការលំបាកក្នុងការជ្រើសរើសយកឯលសណ្ឋាន ដើម្បីពាក់ទៅសាលា។ នៅមុនពេលឆមាសថ្មីចាប់ផ្តើម រូបគាត់និងក្រុមគ្រួសារត្រូវទៅហាងកាត់ដេរដើម្បីទទួលបានខោអាវ តាមឯកសណ្ឋានសាលាឲ្យត្រូវនិងកម្ពស់របស់គាត់។

ក្មេងវ័យ១៦ឆ្នាំរូបនេះ មានភាពល្បីល្បាញនៅលើបណ្តាញអ៊ិនធឺណិត នៅពេលដែលរូបថតជាមួយគ្រូបង្រៀនរបស់គេត្រូវបានបង្ហោះនៅលើបណ្តាញសង្គម។ ប្រភពបានបង្ហាញឲ្យដឹងថា ក្មេងប្រុសរូបនេះ មានការលូតលាស់ជាធម្មតា មុននឹងឈានចូលដល់ថ្នាក់អនុវិទ្យាល័យ ហើយក្រោយមក រូបគេបានចាប់ផ្តើមលូតម្ពស់យ៉ាងឆាប់រហ័ស។

បច្ចុប្បន្ន Thilakar មិនបារម្ភពីកម្ពស់របស់គេឡើយ ប៉ុន្តែការបារម្ភដ៏ធំបំផុតរបស់គេនោះគឺមានការលំបាកក្នុងការរកមិត្តស្រី៕

ប្រភព៖ thecoverage

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?