ធ្លាប់ឆ្ងល់ទេ! តើហេតុដូចម្តេច បានជាស្វាចូលចិត្ត ចាប់ចៃ?

នៅ​ពេល​មាន​កំដៅ​ថ្ងៃ​ល្អ​ ស្វា​ចូល​ចិត្ត​ដេក​ហាល​ថ្ងៃ​ហើយគេ​ឧស្សាហ៏​ឃើញ​វា​ចាប់​ចៃ​ឲ្យ​​គ្នា​ណាស់​ ​។​ កាល​ណា​វា​ទំនេរ​ គឺ​វា​អង្គុយ​វែក​រោម​ដោយ​ម្រាម​ដៃ​ដ៏​ស្អិត​ ចាប់​ចៃ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ តើ​ស្វា​ពិត​ជា​រក​ចាប់​ចៃ​មែន​ឬ? ទេ មិន​មែន​ទេ​! ព្រោះ​​នៅ​​នឹង​ខ្លួន​ស្វា​ពុំ​មាន​ចៃ​​​ទេ។​​ បើ​ដូច្នេះ​ ​តើ​វា​រក​អ្វី​ទៅ​?

ការ​ពិត​វា​​រក​ស៊ី​ក្រាម​អំបិល​ដែល​នៅ​ជាប់​ខ្លួន​។ កាល​ណា​វា​បែក​ញើស​ ទឹក​ញើស​ហូរ​អស់​ទៅ​ គឺ​នៅ​សល់​ជាតិ​អំបិល​ដែល​កើត​មក​អំពី​ញើស​ជា​ច្រើន​ថ្ងៃ​ រួម​ផ្សំ​និង​ក្អែល​កខ្វក់​នៅ​លើ​ស្បែក​និង​គល់​​​រោម​វា​កើត​បាន​ជា​ដុំ​ អំបិល​ក្រាម​។​ សំរាប់​ចំនី​អាហារ​របស់​សត្វ​ស្វា​ គេ​មិន​រវល់​ដល់​ជាតិ​ប្រៃ​ទេ​ យូរ​ថ្ងៃ​ទៅ​ស្វា​នឹក​ចង់​ជាតិ​ប្រៃ​។​ ហេតុ​នេះ​ ទើប​ស្វា​វា​រក​ចាប់​គ្រាប់​អំបិល​ នៅ​​នឹង​គល់​រោម​គ្នា​វា​មក​ស៊ី​ដើម្បី​បង្គ្រប់​ជាតិ​​អំបិល​។​ ដល់​យូរ​ៗ​ទៅ​ក្លាយ​ជា​ទំលា​ប់​ ហើយ​ដែល​យើង​មើល​ទៅ​ហាក់​ដូច​ជា​ឃើញ​ស្វា​រក​​ចៃ​មក​ស៊ី​អញ្ជឹង​​។

គ្រប់​សត្វ​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ការ​ជាតិ​ប្រៃ​ទាំង​អស់​ គ្រាន់​តែតំរូវ​​ការ​តិច​​ឬ​​ច្រើន​ប៉ុណ្ណោះ​។​ សំរាប់​នៅ​សួន​សត្វ​វិញ​ សត្វ​ដែល​ស៊ី​អំបិល​ច្រើន​ជាង​គេ​ គឺ​សត្វ​ដំរី​ទឹក​ គឺ​៦០០ក្រាម​ ក្នុង​១​ថ្ងៃ។

ប្រភព៖ salarean

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?