រឿងទៀតហើយ! ដេននី ក្វាន់ ក្តៅស្លឹកត្រចៀក ក្រោយពេល​ឌីជេរ​អាចារ្យ ធំ រិះគន់​លើភាព​សិចស៊ី​របស់ខ្លួន

(ភ្នំពេញ)៖ ស្របពេលដែលការរិះគន់ជាច្រើនរបស់មហាជនកំពុងតែផ្ទុះបាញ់ចាក់ស្រោចលើតារាស្រីនាង ដេននី ខ្វាន់ ចំពោះទង្វើដ៏គឃ្លើនសម្ញែងភាពសិចស៊ីស្ទើរ ធ្លាយចេញសុដន់មកខាងក្រៅ នេះដែរភ្លាមៗនោះស្រាប់តែ តារា​ចម្រៀង​ឌីជេរអាចារ្យ ធំ បានបង្ហោះព្រលយពាក្យមួយ ឃ្លាជាមួយការប្រៀបធៀបរូបថតចំនួន២សន្លឹក រវាងនាង និងជនជាតិ​បរទេសថា គិតយ៉ាងមិចអំពី «យើង និង គេ?» ខ្ញុំអាចឲ្យអ្នកស្អប់ខ្ញុំបាន តែខ្ញុំមិនអនុញ្ញាតឲ្យអ្នក មក​បំពុលវប្បធម៌ដែលជាមរតក ដ៏ផូរផង់របស់ដូនតាខ្មែរបានឡើយ។

បន្ទាប់ពីមានការលើកឡើងដោយចេតនារិះគន់ពីសំណាក់ឌីជេរអាចារ្យ ធំ យ៉ាងដូច្នេះភ្លាមៗនោះដែរ បានធ្វើឲ្យតារាស្រីនាង ដេននី ខ្វាន់ ឆួលចុងច្រមុះរួចបញ្ចេញប្រតិកម្មតបវិញថា មនុស្សមួយចំនួនតែងតែ និយាយអាក្រក់ពីអ្នកដទៃ ដើម្បីបង្ហាញ​ថាខ្លួនឯងជាមនុស្សល្អ។ ឆ្ងល់ណាស់មិចចូលចិត្តយកមនុស្សម្នាក់ ប្រៀបធៀបនឹង មនុស្សម្នាក់ទៀតម្ល៉េះ? បើពូកែប្រៀបធៀប​ម្លឹងៗមិចមិនយកខ្លួនឯងទៅប្រៀបធៀបនឹងគេផងទៅ…។

តារាស្រីនាង ដេននី ខ្វាន់ បាននិយាយទៀតថា នេះមិនខុសពីចាស់បុរាណគាត់ពោលនោះទេ គឺឆ្កែព្រុសមិនដែល​​ខាំទេវាក៏មិន ខុសពីមនុស្សដែល មើលឃើញតែកំហុសគេតែមិនមើលកំហុសខ្លួនឯង…។ ឈប់បានឈប់ ទៅណា ព្រោះខ្ញុំមិនបានសុំលុយ​បង​មកទិញ​សំលៀកបំពាក់ មកស្លៀកឬក៏យកខ្លួនបងប្អូនរបស់ បងៗមកស្លៀកទេចឹងហើយសូមបងកុំក្តៅក្រហាយ នឹងរឿងរបស់​ខ្ញុំពេកបើខ្ញុំស្លៀក ប៊ីគីនីទៅសំពះព្រះសង្ឃ ឬក៏ស្លៀកចូលវត្តសូម បងជេរនឹងថាអោយខ្ញុំចុះ ព្រោះធ្វើចឹងវាខុសនឹង វប្បធម៌​ប្រពៃណី​ខ្មែរមែន។

ជាមួយគ្នានេះតារាស្រីរំលឹកក្រោយនាង ដេននី ខ្វាន់ បានបន្ថែមទៀតថា សុំទោសខ្ញុំមិនអាចផ្គាប់ចិត្ត មនុស្សបានគ្រប់គ្នានោះទេ ព្រោះពេលខ្លះខ្ញុំផ្គាប់ខ្លួនខ្ញុំមិនចង់ទាំងត្រូវផង…។ ខ្ញុំមិនខ្វល់នោះទេ ចំណុចល្អខ្ញុំក៏មានហើយ ចំណុចអាក្រក់ខ្ញុំក៏មានចឹងហើយ បើគេមើលមកខ្ញុំក្នុងចំណុចណាមួយវាស្ថិត ក៏នៅលើចិត្តគេដែរមើលមកខ្ញុំសុំ សរសើរឈ្មោះបងពិរោះមែនសុទ្ធតែអាចារ្យ តែបើធ្វើចរិតដូចអាចារ្យមែន មិនដឹងជាល្អយ៉ាងណាទេ៕

ប្រភព៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?