អ្នកគាំទ្រ លី ឌីណា ចាត់​ទុក ឈិន ច័ន្ទ​សុធារី ជា​មនុស្ស​វិកល​ចរិត ព្រោះ​​​ប្រ​ច័ណ្ឌ​ប្តី​ខ្លាំង​ហួស​ហេតុ | BayKdang អ្នកគាំទ្រ លី ឌីណា ចាត់​ទុក ឈិន ច័ន្ទ​សុធារី ជា​មនុស្ស​វិកល​ចរិត ព្រោះ​​​ប្រ​ច័ណ្ឌ​ប្តី​ខ្លាំង​ហួស​ហេតុ | BayKdang

អ្នកគាំទ្រ លី ឌីណា ចាត់​ទុក ឈិន ច័ន្ទ​សុធារី ជា​មនុស្ស​វិកល​ចរិត ព្រោះ​​​ប្រ​ច័ណ្ឌ​ប្តី​ខ្លាំង​ហួស​ហេតុ

(ភ្នំពេញ)៖ បន្ទាប់ពីមានការផ្ទុះបែបធ្លាយ ដំណឹងស្នេហាក្រៅឆាក ក្បត់ចិត្តភរិយារវាងតារាសម្តែង លោក សុវណ្ណ មករា ជាមួយតារាស្រីវ័យក្មេងកញ្ញា លី ឌីណា រហូតល្បីខ្ទរខ្ទារ កក្រើកពេញផ្ទៃប្រទេស ខណៈដែលអ្នកនាង ឈិន ច័ន្ទសុធារី បានដាក់ការចោទប្រកាន់នោះថា លី ឌីណា ប៉ងឆក់យកប្តីពីដើមទ្រូងនាង រយចមក ភ្លាមៗនោះដែរ ត្រូវបានកញ្ញា លី ឌីណា បានចេញមុខបដិសេធថា ត្រឹមជារឿងយល់ច្រឡំ និងជាការចោទប្រកាន់គ្មានការពិត។

ទន្ទឹមគ្នានៃការបែកធ្លាយ រហូតមានការគំរាមប្តឹងឡើងតុលាការ ពីសំណាក់តារាស្រី កញ្ញា លី ឌីណា ជុំវិញការចោទប្រកាន់របស់អ្នកនាង ឈិន ច័ន្ទសុធារី នេះដែរ កន្លងមកក៏មានមហាជនជាច្រើននាំគ្នាទន្ទឹងរង់ចាំចម្លើយពិតផងដែរថា រឿងនេះអាចកើយឡើងពិត ឬគ្រាន់តែជាការយល់ច្រឡំ ស្របពេលស្រមោលវាំងននខ្មៅ ក៏ត្រូវបានជម្រះមន្ទិល ដោយផ្ទាល់ពីសំណាក់ កញ្ញា លី ឌីណា និងលោក សុវណ្ណ មករា ថាជារឿងគ្មានការពិតឡើយ។

ថ្វីត្បិតតែយ៉ាងនេះពិតមែន ប៉ុន្តែជាការកត់សម្គាល់ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ អ្នកនាង ឈិន ច័ន្ទសុធារី ជារឿយៗគេសង្កេតឃើញ នាងតែងបង្ហោះសារហាក់មានចេតនាផ្លែផ្កា និងឌឺដងជាញឹកញ៉ាប់ សំដៅដល់ស្វាមី និងលើភាគីជម្លោះរបស់ខ្លួន។ ប៉ុន្តែជាការឆ្លើយតប បែរជាអ្នកគាំទ្រតារាស្រី កញ្ញា លី ឌីណា បានចេញមុខសកត្រឡប់ឲ្យវិញ ដោយចាត់ទុកថា អ្នកនាង ឈិន ច័ន្ទសុធារី ត្រឹមតែជាមនុស្សវិកលចរិក ប៉ុណ្ណោះ។

ជាការឆ្លើយតបម្ចាស់ Account Facebook ម្នាក់ ដែលជាអ្នកគាំទ្រ នៅខាងតារាសម្តែងស្រីកំពុងឡើងកូដបណ្តើរៗ កញ្ញា លី ឌីណា បានសរសេរដោយខ្លី ថា «មនុស្សវិកលចរិត កុំយកចិត្តទុកដាក់វាអី ចេះតែចោទ ពីព្រោះប្រច័ណ្ឌប្ដីពេក..!»។ ប៉ុន្តែយ៉ាងណាមិញ រហូតមកទល់ពេលនេះ គេពុំទាន់ឃើញមានប្រតិកម្មណាមួយ ពីសំណាក់អ្នកនាង ឈិន ច័ន្ទសុធារី ចំពោះរឿងនេះ នៅឡើយទេ៕

ប្រភព៖⁣ Khmertalking

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77