ខ្សែប្រយុទ្ធ Cristiano Ronaldo ឈ្នះពានកីឡាករលេងល្អបំផុតរបស់ FIFA | BayKdang ខ្សែប្រយុទ្ធ Cristiano Ronaldo ឈ្នះពានកីឡាករលេងល្អបំផុតរបស់ FIFA | BayKdang

ខ្សែប្រយុទ្ធ Cristiano Ronaldo ឈ្នះពានកីឡាករលេងល្អបំផុតរបស់ FIFA

(ក្រុងហ្សូរិច)៖ កីឡាករលេងក្នុងតំណែងខ្សែប្រយុទ្ធ Cristiano Ronaldo បានឈ្នះពានកីឡាករលេងល្អបំផុតរបស់ស្ថាប័នកំពូល FIFA (The Best FIFA Football Awards) នាយប់មិញនេះ នៅក្នុងទីក្រុង Zurich ប្រទេសស្វីស ដោយពុំមានវត្តមានគូប្រជែង Lionel Messi មកពីក្លឹប FC Barcelona ឡើយ។

តាមរយៈសារព័ត៌មានដ៏ល្បីរបស់ចក្រភពអង់គ្លេស Dailymail បានចេញផ្សាយនៅព្រឹកថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧ នេះថា នេះជាពានថ្មីមួយទៀតរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA ប្រគល់ជូនបុរសវ័យ៣១ឆ្នាំ ដែលខិតខំលេងបានយ៉ាងល្អទាំងក្នុងក្លឹបអាជីព Real Madrid របស់អេស្ប៉ាញ និងក្រុមជម្រើសជាតិព័រទុយហ្គាល់ពេញ ១ឆ្នាំ (ឆ្នាំ២០១៦) បូករួមទាំងការឈ្នះពានផ្សេងៗថែមទៀតផង។

សូមបញ្ជាក់ថា អតីតកីឡាកររបស់ក្លឹប Sporting Lisbon និងក្លឹប Manchester United, Cristiano Ronaldo ក៏បានឈ្នះពានបាល់មាស Ballon d’Or មួយរួចទៅហើយកាលពីខែមុន ដែលធ្វើឡើងពីការបោះឆ្នោតដោយអ្នកគាំទ្រ គ្រូបង្វឹក សមាជិកក្នុងក្រុម រួមទាំងអ្នកសារព័ត៌មានផងដែរ គ្រាដែល Messi ជាប់លេខ២ និង Griezmann ជាប់លេខ៣៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77