CEO ក្រុមហ៊ុន Yahoo លាលែងពីតំណែង​ បន្ទាប់ពីលក់ក្រុមហ៊ុន​ទៅឲ្យ Verizon ​ហើយនឹងប្តូរ​ឈ្មោះទៅជា Altaba

(អាមេរិក)៖ ក្រុមហ៊ុន Yahoo Inc បានប្រកាសនៅថ្ងៃអង្គារនេះថា​ ខ្លួននឹងប្តូរ​ឈ្មោះ​ទៅជា «Altaba Inc» ហើយ CEO ​(នាយកប្រតិបត្តិ) របស់​ក្រុម​ហ៊ុន​​គឺ​​លោក​ស្រី Marissa Mayer នឹងលាលែង​ពីតំណែង​បន្ទាប់ពី​ក្រុមហ៊ុន​ដ៏ធំ​មួយនេះ​សម្រេចកិច្ច​ព្រមព្រៀង​ក្នុងលក់ជា​ស្ថាពរ​​ទៅ​ឲ្យ​​ក្រុមហ៊ុន​ទូរគមនាគមន៍ Verizon Communications Inc។ នេះបើតាមការ​ចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន Reuters នៅមុននេះ​​បន្តិច​​នា​ព្រឹក​ថ្ងៃ​អង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា​ក្រុមហ៊ុន Yahoo មាន​កិច្ច​ព្រមព្រៀង​មួយ​ដើម្បីលក់​មុខជំនួញ​ស្នូល​​តាម​រយៈប្រព័ន្ធ​​អ៊ីនធឺណែត​របស់​ខ្លួន​​ដែល​មាន​រួម​​បញ្ចូល​​ទាំង​​ការ​​ផ្សព្វ​ផ្សាយ​​ពាណិជ្ជ​កម្ម ​និង​សារ​អេឡិចត្រូនិច​ទៅឲ្យ​ក្រុមហ៊ុន Verizon ក្នុងតម្លៃ ៤.៨៣ពាន់លានដុល្លារ​ហើយ Yahoo បានអះអាង​​ថា​​ការ​លា​លែងពី​តំណែង​របស់​លោក​ស្រី Marissa Mayer ក៏ដូចជាថ្នាក់ដឹកនាំ​មួយចំនួន​ទៀត​មិនត្រូវបានធ្វើឡើង​ដោយសារ​តែការខ្វែង​គំនិតគ្នា​ណា​មួយជាមួយនឹងក្រុមហ៊ុន លើបញ្ហាពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ, គោលការណ៍, និងការអនុវត្តន៍ របស់ក្រុមហ៊ុននោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?