ហួសចិត្ត! ក្មេងប្រុសម្នាក់ ទាត់ធាក់ម្តាយខ្លួនឯងយ៉ាងខ្លាំង ព្រោះខឹងហាមមិនឲ្យលេងទូរស័ព្ទ!

រូបភាពវីដេរយៈពេល៨វិនាទីដែលបង្ហាញពីក្មេងប្រុសម្នាក់បានទាត់ធាក់ទៅលើម្តាយរបស់ខ្លួន៥ជើង ពីព្រោះនាងមិនអនុញ្ញាតឲ្យរូបគេលេងទូរស័ព្ទ Smartphone នោះ បានបង្កើតឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមរបស់ចិន ខណៈដែលមានការរិះគន់ជាច្រើន។

រូបភាពវីដេអូខ្លីនេះ បង្ហាញថា យាយរបស់ក្មេងប្រុសរូបនោះបានព្យាយាមការពារម្តាយរបស់គេកុំឲ្យរងនូវការទាត់។ បើយោងទៅតាមប្រភពព័ត៌មានផ្សេងៗ រូបភាពវីដេអូនេះត្រូវបានថតនៅមន្ទីរពទ្យមួយក្នុងទីក្រុង Guangzhou។ ក្រោយពីបានទស្សនារូបភាពវីដេអូនេះ អ្នកយកព័ត៌មានម្នាក់បាននិយាយថា ក្មេងប្រុសរូបនោះមានអាយុប្រហែលជា១០ឆ្នាំ និងធ្វើឲ្យខឹងដោយសារតែគេមិនត្រូវបានអនុញ្ញាតឲ្យលេងទូរស័ព្ទ។

ដោយសារតែឥទ្ធិពលនៃគោលនយោបាយមានកូនតែមួយក្នុងមួយគ្រួសារ ចិនមានភាពល្បីល្បាញទៅលើការទំយើកូនរបស់ខ្លួន ខណៈដែលក្មេងៗត្រូវបានផ្តល់អ្វីៗទាំងអស់ដែលពួកគេត្រូវការ លើកលែងតែវិន័យប៉ុណ្ណោះ។ អ្នកជំនាញម្នាក់បានសម្តែងពីអារម្មណ៍របស់ខ្លួនថា រឿងរ៉ាវស្រដៀងគ្នានេះ បានកើតឡើងជាញឹកញាប់ក្នុងប្រទេសចិន ហើយថា ឪពុកម្តាយត្រូវតែមានវិន័យឲ្យតឹងរ៉ឹងចំពោះកូនៗរបស់ខ្លួន៕

ដោយ៖ Baykdang (Shanghaiist)

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?