ជ្រូក​យក្សមួយនៅចិនទម្ងន់​៧៥០​គីឡូ ត្រូវបានគេគ្រង​តំណែងជា «ស្ដេច​ជ្រូក»

ជ្រូក​យក្ស​ដ៏​ធំ​សម្បើម​មួយ​ក្បាល បាន​គ្រង​តំណែង «ស្ដេច​ជ្រូក» នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​មួយ នៅ​ឯ​ទីក្រុង Zhengzhou ខេត្ត Henan ប្រទេស​ចិន។ ស្ដេច​ជ្រូក​មួយ​ក្បាល​នេះ មាន​ប្រវែង ២,១​ម៉ែត្រ និង​កម្ពស់ ១,០៥​ម៉ែត្រ ហើយ​មាន​ទម្ងន់ រហូត​ដល់​ទៅ ៧៥០​គីឡូក្រាម​ឯណោះ។

ស្ដេច​ជ្រូក អាយុ​៣​ឆ្នាំ ដែល​អាច​នៅ​រស់​រាន​មាន​ជីវិត ឬ​រួច​ផុត​ពី​ការ​យក​ទៅ​ធ្វើ​ម្ហូប​ខាង​លើ គឺ​ដោយ​សារ​តែ រូបរាង​ដ៏​ធំ​មហិមា​របស់​វា ស្រប​ពេល​ដែល​ម្ចាស់​វា ចង់​ដឹង​ថា វា​អាច​លូត​លាស់​បាន​ទំហំ​ធំ​ប៉ុណ្ណា។

គួរ​បញ្ជាក់​ថា សត្វ​ជ្រូក​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ គឺ​បាន​ទៅ​លើ ជ្រូក​ឈ្មោះ Big Bill មក​ពី​ទីក្រុង Jackson រដ្ឋ Tennessee សហរដ្ឋអាមេរិក ដែល​មាន​ទម្ងន់ រហូត​ដល់​ទៅ ១,១៥៧​គីឡូក្រាម៕

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?