គន្លឹះសំខាន់ៗ នៃការ​សម្រកទម្ងន់ របស់តារាស្រីល្បីៗ កូរ៉េខាងត្បូង ទាំងបីដួង

(សុខភាព)៖ ដើម្បីមានរូបរាងស្ដើងល្មម និងមានសុខភាពល្អ បណ្តាតារាសិល្បៈនៃប្រទេសកូរ៉េ មិនត្រឹមតែឧស្សាព្យាយាមហាត់ប្រាណប៉ុណ្ណោះទេ ហើយថែមទាំងត្រូវ​តែអនុវត្តតាម​គន្លឹះសម្រក​ទម្ងន់ យ៉ាងពិសេសទៀតផង។

នរណាក៏ត្រូវបានទាក់ទាញ ដោយរូបរាងស្រស់ស្អាតរបស់បុរស និងស្ត្រីនៅក្នុងពិភព​សិល្បៈកូរ៉េ ដោយមានជើងវែងស្អាត ចង្កេះតូច​សិចស៊ី ឬមានសាច់ដុំពោះ៦កង់​ឥតសៅហ្មង។ គន្លឹះសម្រកទម្ងន់របស់តារាសិល្បៈកូរ៉េ នៅខាងក្រោយនេះ នឹងបើកបង្ហាញឱ្យ​អ្នក ​បានស្គាល់បណ្តាវិធីសាស្រ្តសម្រកទម្ងន់ ដើម្បីអាចទទួលបានរាងកាយដ៏​ល្អស្អាត។

១. Song Hye Kyo

Song Hye Kyo គឺជាតារា​ម្នាក់ ក្នុងចំណោមបណ្តាសិល្បការិនី ទទួលបាន​ជោគជ័យ ​ពិសេសក្នុង​ដំណើរ​ការ​ សម្រកទម្ងន់។ កាលនាងមាន៥៨គីឡូក្រាម នាងសម្រកទម្ងន់បាន១០គីឡូក្រាម ដោយការប្រើគន្លឹះសម្រកទម្ងន់ព្យាយាម ក្នុងរយៈពេល ឆ្នាំ។

រូបមន្តសម្រកទម្ងន់របស់ Song Hye Kyo រួមមាន៖

– អាហារពេលព្រឹក៖ វីតាមីន, ដំឡូងផ្អែមមធ្យម ១ មើម, ទឹកដោះគោមានជាតិខ្លាញ់ទាប, ស៊ុតមួយ​ពង , ជាតិសស៊ុតឆៅ ២​ពង។
– អាហារថ្ងៃត្រង់៖ សាច់មាន់, ដំឡូងផ្អែម ១ មើម, សាលាដ។
– អាហារបន្ថែម៖ ជាតិសស៊ុតឆៅ៤​ពង​, ដំឡូងផ្អែម 1/2 មើម។
– អាហារពេលល្ងាច៖ សាច់មាន់ឬជាតិសស៊ុតឆៅ៧ពង,នៅពេលដែលឃ្លានបរិភោគអាចញ៉ាំសាឡាត់ បន្ថែមទៀត។
– បន្ទាប់ពីការហាត់ប្រាណ៖ ផ្លែប៉ោម 1/2 ផ្លែ, រង់ចាំ 15 នាទីអាចហូប បន្ថែម ប្រូតេអ៊ីន ចំនួន មួយ​ស្លាបព្រា។

២. Jang Na Ra

តារាចម្រៀងក៏​ដូច​ជា​តារាភាពយន្ត យ៉ាងស្រឡាញ់រូបនេះ បានប្រកាសថា នាងសម្រកទម្ងន់បានច្រើនជាង៣គីឡូក្រាម ដោយសារបានប្រើគន្លឹះសម្រក​ទម្ងន់យ៉ាង​ប្រសិទ្ធិភាព តាមបែបដាណឺម៉ាក។ របបអាហារតមនេះ ត្រូវបានប្រើនៅក្នុងមន្ទីរពេទ្យដាណឺម៉ាក ដោយបរិមាណជាតិប្រូតេអ៊ីខ្ពស់, បរិមាណកាឡូរីយ៉ាងតិច និងបានពន្យាពេលក្នុង១៣ថ្ងៃ។

សមាសភាគសំខាន់របស់គន្លឹះ គឺជាប្រូតេអ៊ីនសត្វ។ តារាចម្រៀង Jang Na Ra បានពុំភ្លេចផឹកទឹកឱ្យបានច្រើនមុនពេលញ៉ាំ​ អាហារដើម្បីបង្កើនប្រសិទ្ធិភាព នៃការសម្រកទម្ងន់ដែរ។

៣. Kim Tae Hee

គម្លឹះសម្រកទម្ងន់ប្រសិទ្ធិភាព របស់តារាកូរ៉េរូបនេះ គឺជាក្រូចថ្លុង។ នេះគឺជារបបអាហារតមមួយ ដែលបាននិយមប្រើបំផុត នៅលើពិភពលោក ដោយសារតែវាជួយធ្វើឱ្យមុខរបស់អ្នក មានទំហំតូចល្មម និងដុតជាតិខ្លាញ់នៅចង្កេះយ៉ាងប្រសិទ្ធិភាព និងធ្វើឱ្យស្បែកស្រស់ស្អាតទៀតផង។ គ្រាន់តែមួយខែ មុនពេលចាប់ផ្តើមចេញផ្សាយបទចម្រៀងថ្មី Seo In Young បានសម្រក់ទម្ងន់៦គីឡូក្រាម ដោយប្រើ គន្លឹះសម្រកទម្ងន់នឹងក្រូចត្លុង។

– ពេលព្រឹក៖ ក្រូច្លុង ពី១- ២ ក្លែប និងទឹកសុទ្ធ២ កែវ
– ពេលថ្ងៃត្រង់៖ អាហារបែបកូរ៉េដោយគ្មានជាតិខ្លាញ់
– ពេលអាហារបន្ទាប់បន្សំ៖ ទឹកចម្រាញ់ពីក្រូចថ្លុង១កែវ
– ពេលល្ងាច៖ អាហារបែបកូរ៉េដោយបាយ និងឱសថរុក្ខជាតិ។

ប្រភព៖ FN

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?