ក្បួន​ហុង​ស៊ុ​យ ដើម្បីប្រុងប្រយ័ត្ន​ ​ពេល​មាន​សត្វ​ចិញ្ចឹម​

(យល់ដឹង)៖ សត្វ​ឆ្កែ និង សត្វ​បក្សី នាំមក​នូវ​ប្រភព​ថាមពល​វិជ្ជមាន ក្នុងពេល​សត្វ​អណ្តើក​, សត្វ​ទន្សាយ និង ឆ្មា នឹង​នាំមក​នូវ​ថាមពល​អវិជ្ជមាន​។ ទន្សាយ​នាំមក​នូវ​សំណាង …។​ ​សត្វ​ចិញ្ចឹម​ត្រូវបាន​ចាត់ទុកជា​ហុង​ស៊ុ​ង​ដ៏​ល្អ​បំផុត ។ វា​បង្កើត​ថាមពល និង សុខដុម​កម្ម​ចរន្ត​លំហូរ​, នាំ​សេចក្តី​សប្បាយរីករាយ​ម​ក​ឲ្យ​ផ្ទះ​របស់​អ្នក​, ជួយ​ឲ្យ​អ្នក​ឆ្លង​ផុត​ទុក្ខព្រួយ​, ជំងឺ​តម្កាត់ និង បើកចំហ បេះដូង​ខ្លួន​ឲ្យ​មនុស្ស​ជាទី​ស្រឡាញ់​ដោយ​គ្មាន​លក្ខខណ្ឌ ។

សត្វ​ឆ្កែ និង បក្សី នឹង​នាំមក​នូវ​ប្រភព ថាមពល​វិជ្ជមាន ក្នុងពេល​សត្វ​អណ្តើក​, ទន្សាយ និង ឆ្មា​នឹង​នាំមក​នូវ​ប្រភព​ថាមពល​អវិជ្ជមាន ។ សត្វ ទន្សាយ​នាំមក​នូវ​សំណាង​, បក្សី​នាំមក​នូវ​ដំណឹង​ល្អ​, ត្រី​នាំមក​នូវ​ភាពរុងរឿង និង សត្វ​អណ្តើក​នាំមក នូវ​អាយុ​យ៉ឺ​ន​យូរ ។​

ខាងក្រោម​នេះ គឺជា​ការប្រុងប្រយ័ត្ន​ទាំង៦ ​ពេល​មាន​សត្វ​ចិញ្ចឹម​ដែល​អ្នក​ត្រូវ​ចងចាំ​៖

១. រក្សា​ផ្ទះ​ឲ្យ​ស្អាតបាត និង ស្រស់ស្អាត។ អ្នក​គួរ​លាង​សម្អាត​ប្រដាប់​ដាក់​ចំណី និង របស់​លេង​របស់​វា ដោយ​ប្រយ័ត្នប្រយែង ដើម្បី​បង្ការ​បញ្ចៀស​ករណី​ឆ្លង​ជាតិពុល ។

២. ទឹកស្អាត​ដើរតួនាទី​ដ៏​សំខាន់​អស្ចារ្យ​នៅក្នុង​ហុងស៊ុយ ហេតុនេះ​ចូរ​ខិតខំ​ប្រឹងប្រែង​ឲ្យ​សត្វ​ចិញ្ចឹម បាន​ប្រើប្រាស់​ទឹកស្អាត ។​

៣. កុំ​ភ្លេច​ទុក​ឲ្យ​សត្វ​ចិញ្ចឹម​ដកដង្ហើម​ក្នុង​បរិយាកាស​បរិសុទ្ធ​, ប្រាស្រ័យ​ជាមួយ​ពន្លឺព្រះអាទិត្យ និង ដើមឈើ​ជាប្រចាំ ។​

៤. កុំ​មាន​ពេលណា​មិន​អើពើ​នឹង​វា ដោយសារ​សកម្មភាព​នេះ​មិន​ត្រឹមតែ​នាំមក​នូវ​ប្រភព​ថាមពល អាក្រក់​ច្រើន​ចូល​ក្នុងផ្ទះ​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើ​ឲ្យ​អ្នក​ជួប​សំណាងអាក្រក់​ទៀតផង ។​

៥. នៅក្នុង​ទំនាក់ទំនង​ជាមួយ​សត្វ មនុស្ស​ត្រូវ​ក្តាប់​តំណែង​មាន​ឥទ្ធិពល ដើម្បី​បង្កើត​តុល្យភាព ។ រឿងនេះ​មានន័យថា សត្វ​ចិញ្ចឹម​មិនត្រូវ​បាន​ប្រើប្រាស់​របស់របរ​រួម និង មិនត្រូវ​ដេក​រួម​គ្រែ​ជាមួយ​អ្នក (​ដើម្បី​កុំ​ឲ្យ​វា​ដណ្តើម​កន្លែង​គូ​អនាគត​របស់​អ្នក​) ។ ដោយ​វិធី​នេះ អ្នកនឹង​ដេកលក់​ស្កប់ស្កល់​ជាង និង ធ្វើ​ឲ្យ​មាន​សុខដុម​កម្ម​ប្រភព​ថាមពល​នៅក្នុង​គ្រួសារ ។​

៦. ប្រសិនបើ​មិន​ចង់​ចិញ្ចឹមសត្វ​ចិញ្ចឹម​នៅក្នុង​ផ្ទះ អ្នក​នៅ​អាច​មានបាន​ប្រភព​ថាមពល​ល្អ​ពីស​ត្វ តាមរយ​:​ការធ្វើទំនាក់ទំនង​ជា​មួយ​ប្រភេទ​បក្សី ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?