តារាង​តម្លៃ​ប្រេងឥន្ធនៈ​ ដែលត្រូវ​លក់រាយតាម​ស្ថាននីយ​ ចាប់ពីថ្ងៃទី១២​ ដល់ថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០១៧​

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ដោយបង្ហាញតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់​នៅតាម​ស្ថានីយនានា​ ចាប់ពីថ្ងៃទី១២ ដល់​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។

យោងតាមការជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តម្លៃសាំងធម្មតាត្រូវលក់ថ្លៃ​ ៣,៧៥០រៀលក្នុង ១លីត្រ, សាំងស៊ុបពែរ ៣,៨៥០រៀលក្នុង១លីត្រ និងសាំងម៉ាស៊ូតថ្លៃ ៣,៤៥០ រៀលក្នុង១លីត្រ ដែលតម្លៃនេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?