ឱ្យរង្វាន់​ជាង ២ម៉ឺន​ដុល្លារ​​ ដើម្បីរកមុខចោរលួច Laptop ​​អេក្រង់​បីដែលដាក់តាំងនៅព្រឹត្តិការណ៍ CES!

ក្រោយ​គំរូ​កុំព្យូទ័រ​អេក្រង់ ៣ ម៉ូដែល Project Valerie ត្រូវ​ចោរ​លួច​នា​ព្រឹត្តិការណ៍ CES នៅ Las Vegas ក្រុមហ៊ុន Razer ប្រកាស​ផ្តល់​រង្វាន់ ២៥ ០០០ ដុល្លារ​ដល់​អ្នក​ដែល​ដឹង​ថា​នរណា​ជា​អ្នក​លួច។

“ក្រុម​ការងារ​របស់​យើង ធ្វើ​ការ​រាប់​ខែ ទម្រាំ​បាន​រចនា​គំរូ​កុំព្យូទ័រ​ហ្គេម​អេក្រង់​បី​នេះ​ឡើង។ អ្នក​ដែល​លួច​កុំព្យូទ័រ​នេះ ជា​មនុស្ស​ល្ងង់​មែនទែន”។ នាយក​ក្រុមហ៊ុន Razer លោក Min-Liang Tan បញ្ជាក់។

កុំព្យូទ័រ​ហ្គេម​អេក្រង់​បី Project Valerie បាន​បង្ហាញ​ខ្លួន​នៅ​ព្រឹត្តិការណ៍ CES កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន ពោល​គឺ ៣ថ្ងៃ​មុន​ពេល​កុំព្យូទ័រ​ទាំង​ពីរ​គ្រឿង​នេះ​ត្រូវ​លួច​បាត់។

នាយក​ក្រុមហ៊ុន​ខាង​លើ បន្ថែម​ថា បច្ចុប្បន្ន​ខាង​លោក បាន​ធ្វើ​សំណុំ​បែបបទ​និង​បាន​សហការ​ជាមួយ​ថ្នាក់​គ្រប់គ្រង​ព្រឹត្តិការណ៍ CES ដើម្បី​ឲ្យ​ជួយ​ដោះ​ស្រាយ​លើ​បញ្ហា​​ចោរ​លួច​គំរូ​កុំព្យូទ័រ​អេក្រង់​បី​ខាង​លើ៕

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?