ទូតអាមេរិក​ក្នុងតំណែង​នយោបាយ​ប្រចាំប្រទេសនានា​លើ​ពិភពលោក មានចំនួន​៥៥រូប ត្រូវលាលែង​ពី​តំណែង (មានបញ្ជីឈ្មោះ)

(អាមេរិក)៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បានប្រកាស​​ទាមទារឱ្យអគ្គរដ្ឋទូត​​គ្រប់រូបដែល​ត្រូវ​បានតែងតាំង​​ដោយប្រធានាធិបតី​​កំពុងកាន់ តំណែង​លោក Barak Obama ត្រូវលាលែង​ពី​ដំណែង និងធ្វើ​មាតុភូមិនិវត្តន៍ឱ្យ​បានមុនថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧​ខាងមុខ​​ដែលជាថ្ងៃលោក​ត្រូវ​ឡើងកាន់តំណែង។

ទូតសហរដ្ឋអាមេរិក មានពីរប្រភេទគឺ៖ ទី១៖ មន្ត្រីទូតដែលបានចូល​បំពេញការងារក្រោម​ដំបូលរបស់​ក្រសួងការបរទេស ដែលក្នុងនោះ​បច្ចុប្បន្នមានចំនួន៦៩.៧% មានឈ្មោះ​ថា «Career Diplomat»។ ទី២៖ មន្រ្តីទូតចំនួនប្រមាណ២៨.៥%ផ្សេងទៀត ត្រូវបានជ្រើសរើសមកពីស្ថាប័នផ្សេងៗតែងតាំងដោយប្រធានាធិបតី ដែលគេហៅជា «ទូតតែងតាំងក្នុងកូតា​នយោបាយ» ឈ្មោះជាភាសាអង់គ្លេសថា «Political Appointee» នឹងត្រូវលាលែងពីតំណែង នៅមុនថ្ងៃឡើងកាន់អំណាចរបស់លោក Donald Trump។

យោងតាមគេហទំព័រ American Foreign Service Association របស់សហរដ្ឋអាមេរិក បានចេញផ្សាយថា មន្រ្តីទូតនៅតាមបណ្តា​ប្រទេសនានាលើ ពិភពលោកសរុប​ចំនួន១៩៣រូប ដោយក្នុងនោះមានមន្រ្តីទូតក្រោមដំបូលរបស់ក្រសួងការបរទេស ភាសាអង់គ្លេសហៅថា «Career Diplomat» មានចំនួន១៣៨រូប ស្នើ៧១.៥% និងមន្រ្តីទូត​តែងតាំងក្នុងកូតានយោបាយ ភាសាអង់គ្លេសថា «Political Appointee» មានចំនួន៥៥រូប ស្មើ២៨.៥%។

បញ្ជីឈ្មោះរបស់មន្ត្រីទូតតែងតាំងក្នុងកូតានយោបាយ «Political Appointee» តាមប្រទេសនានាដែលត្រូវលាលែងពីតំណែង៖

1. មន្ត្រីទូត Reuben Brigety ប្រចាំសហភាពអាហ្វ្រិក
2. មន្ត្រីទូត Noah Mamet ប្រចាំប្រទេសអាហ្សង់ទីន
3. មន្ត្រីទូត Nina Hachigian ប្រចាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
4. មន្ត្រីទូត John Berry ប្រចាំប្រទេសអូស្ត្រាលី
5. មន្ត្រីទូត Alexa Wesner ប្រចាំប្រទេសអូទ្រីស
6. មន្ត្រីទូត Denise Bauer ប្រចាំប្រទេសប៊ែលហ្ស៊ិក
7. មន្ត្រីទូត Linda Taglialatela ប្រចាំប្រទេស បាបារដូស
8. មន្ត្រីទូត Carlos Moreno ប្រចាំប្រទេសបេលីហ្ស
9. មន្ត្រីទូត Bruce Heyman ប្រចាំប្រទេសកាណាដា
10. មន្ត្រីទូត Max Sieben Baucus ប្រចាំប្រទេសចិន
11. មន្ត្រីទូត S. Fitzgerald Haney ប្រចាំប្រទេសកូស្តារីកា
12. មន្ត្រីទូត Andrew Schapiro ប្រចាំសាធារណរដ្ឋឆេក
13. មន្ត្រីទូត Rufus Gifford ប្រចាំប្រទេស ដាណឺម៉ាក
14. មន្ត្រីទូត James ‘Wally’ Brewster, Jr. ប្រចាំសាធារណរដ្ឋ ដូមីនីកែន
15. មន្ត្រីទូត Anthony L. Gardner ប្រចាំសហភាពអឺរ៉ុប
16. មន្ត្រីទូត Charles C. Adams, Jr. ប្រចាំប្រទេស ហ្វាំងឡង់
17. មន្ត្រីទូត Jane Hartley ប្រចាំប្រទេសបារាំង និងមូណាកូ
18. មន្ត្រីទូតJohn Emerson ប្រចាំប្រទេសអាឡឺម៉ង់
19. មន្ត្រីទូត Kenneth Hackett ប្រចាំប្រទេស ហូលីស៊ី
20. មន្ត្រីទូត Colleen Bradley Bell ប្រចាំប្រទេស ហុងគ្រី
21. មន្ត្រីទូត Michael A. Lawson ប្រចាំអង្គការ ICAO
22. មន្ត្រីទូត Robert C. Barber ប្រចាំប្រទេស អ៊ីស្លង់
23. មន្ត្រីទូត Richard Rahul Verma ប្រចាំប្រទេស ឥណ្ឌា
24. មន្ត្រីទូត Kevin O’Malley ប្រចាំប្រទេស អៀកឡង់
25. មន្ត្រីទូត John Phillips ប្រចាំប្រទេស អ៊ីតាលី និងសាន់ម៉ារីណូ
26. មន្ត្រីទូត Caroline Kennedy ប្រចាំប្រទេស ជប៉ុន
27. មន្ត្រីទូត David McKean ប្រចាំប្រទេស លុចសំបួរ
28. មន្ត្រីទូត Roberta Jacobson ប្រចាំប្រទេស ម៉ិចស៊ិក
29. មន្ត្រីទូត Dwight L. Bush, Sr. ប្រចាំប្រទេស ម៉ូរ៉ូកូ
30. មន្ត្រីទូត Douglas Lute ប្រចាំអង្គការណាតូ
31. មន្ត្រីទូត Timoth Broas ប្រចាំប្រទេស ហូឡង់
32. មន្ត្រីទូត Mark Gilbert ប្រចាំប្រទេស ញ៉ូហ្សេឡែន និងកោះសាម័រ
33. មន្ត្រីទូត Samuel D. Heins ប្រចាំប្រទេស ណ័រវេ
34. មន្ត្រីទូត Mari Carmen Aponte ប្រចាំអង្គការ OAS
35. មន្ត្រីទូត Daniel W. Yohannes ប្រចាំអង្គការ OECD
36. មន្ត្រីទូត Daniel Brooks Baer ប្រចាំអង្គការ OSCE
37. មន្ត្រីទូត Robert A. Sherman ប្រចាំប្រទេសព័រទុយហ្កាល់
38. មន្ត្រីទូត Joseph W. Westphal ប្រចាំប្រទេស អារ៉ាប៊ីសាអូឌីត
39. មន្ត្រីទូត Kirk Wagar ប្រចាំប្រទេស សិង្ហបុរី
40. មន្ត្រីទូត Patrick Gaspard ប្រចាំប្រទេស អាហ្រ្វិកខាងត្បូង
41. មន្ត្រីទូត Mark Lippert ប្រចាំប្រទេស កូរ៉េខាងត្បូង
42. មន្ត្រីទូត James Costos ប្រចាំប្រទេស អេស្ប៉ាញ និងអង់ដូរ៉ា
43. មន្ត្រីទូត Azita Raji ប្រចាំប្រទេស ស៊ុយអ៊ែត
44. មន្ត្រីទូត Suzan LeVine ប្រចាំប្រទេស ស្វីស និងលិចទេនស្តែន
45. មន្ត្រីទូត Mark Childress ប្រចាំប្រទេស តង់ហ្សានី
46. មន្ត្រីទូត John Estrada ប្រចាំប្រទេសទ្រីនីដាដ និងតូបាហ្គោ
47. មន្ត្រីទូត Matthew Barzun ប្រចាំចក្រភពអង់គ្លេស
48. មន្ត្រីទូត Samantha Power ប្រចាំអង្គការសហប្រជាជាតិ
49. មន្ត្រីទូត Sarah Elizabeth Mendelson ប្រចាំអង្គការសហប្រជាជាតិ ទទួលបន្ទុកក្រុមប្រឹក្សាសង្គម និងសេដ្ឋកិច្ច
50. មន្ត្រីទូត Pamela K. Hamamoto ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុង ហ្សឺណែវ
51. មន្ត្រីទូត Keith M. Harper ប្រចាំអង្គការសហប្រជាជាតិទទួលបន្ទុកក្រុមប្រឹក្សាសិទ្ធមនុស្ស
52. មន្ត្រីទូត Isobel Coleman ប្រចាំអង្គការសហប្រជាជាតិទទួលបន្ទុកគ្រប់គ្រង និងធ្វើកំណែទម្រង់
53. មន្ត្រីទូត David Pressman ប្រចាំអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ
54. មន្ត្រីទូត Laura S.H. Holgate ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងវីយែន
55. មន្ត្រីទូត Crystal Nix-Hines ប្រចាំអង្គការ UNESCO៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?