សម្រាប់អ្នក​កើត​ឆ្នាំ​រការ មាន​៥​ធាតុ! តើ​អ្នក​ស្ថិតក្នុង ធាតុមួយណា​?

ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន នឹង​ឈាន​ចូល​មក​ដល់ នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​មករា ខាង​មុខ​នេះ​ហើយ។ ឆ្នាំ​២០១៧ គឺ​ជា​ឆ្នាំ​នៃ​សត្វ​មាន់​គក បើ​គិត​តាម​វដ្ដ​នៃ​ឆ្នាំ​សត្វ​ទាំង​១២ របស់​ចិន។ ជា​មួយ​គ្នា​នេះ​ដែរ សត្វ​មាន់​គក មាន​ចំនួន​៥​ប្រភេទ ដែល​មាន​លក្ខណៈ​ផ្សេងៗ​គ្នា ផ្អែក​ទៅ​លើ​ឆ្នាំ​កំណើត និង​ធាតុ​របស់​ពួក​វា។

– ១ មាន់​គក​ធាតុ​ឈើ (កើតឆ្នាំ១៩៤៥ និង ២០០៥)៖ មាន​ថាមពល, ជឿជាក់​លើ​ខ្លួនឯង​ជ្រុល, សុភាពរាបសារ និង មិន​ស្ថិតស្ថេរ

– ២ មាន់​គក​ធាតុ​ភ្លើង (កើតឆ្នាំ១៩៥៧ និង ២០១៧)៖ គួរ​ឲ្យ​ទុក​ចិត្ត ជា​មួយ​នឹង​ការ​គោរព​ពេល​វេលា និង ទទួល​ខុស​ត្រូវ​ខ្ពស់​លើ​ការងារ

– ៣ មាន់​គក​ធាតុ​ដី (កើតឆ្នាំ១៩០៩ និង ១៩៦៩)៖ គួរ​ឲ្យ​ស្រលាញ់, សប្បុរស, គួរ​ឲ្យ​ទុកចិត្ត និង មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​មិត្តភ័ក្ដិ

– ៤ មាន់​គក​ធាតុ​មាស (កើតឆ្នាំ១៩២១ និង ១៩៨១)៖ រឹងប៉ឹង, ក្លាហាន, តស៊ូ, និង ឧស្សាហ៍​ព្យាយាម

– ៥ មាន់​គក​ធាតុ​ទឹក (កើតឆ្នាំ១៩៣៣ និង ១៩៩៣)៖ ឆ្លាត, រហ័សរហួន, ចិត្ត​សន្ដោស, និង​មេត្តា​ករុណា

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?