Apple ចង់​ដំឡើង iPhone 8 នៅ​ឥណ្ឌា​វិញ​ម្ដង? | BayKdang Apple ចង់​ដំឡើង iPhone 8 នៅ​ឥណ្ឌា​វិញ​ម្ដង? | BayKdang

Apple ចង់​ដំឡើង iPhone 8 នៅ​ឥណ្ឌា​វិញ​ម្ដង?

​​​​​Apple បាន​​ចាប់​ផ្ដើម​ស្វះ​ស្វែង​សម្លឹង​រក​ដៃ​គូដំឡើង iPhone នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ដើម្បី​ជា​ថ្នូរ​ដូរ​យក​ការ​បើក​ហាង​លក់​រាយ​នៅ​ក្នុង​ប្រទេស​នេះ។ តាម​ការ​ចុះ​ផ្សាយ​របស់​ 9to5 Mac ដៃ​គូ​សំខាន់​របស់​ Apple លើក​នេះ​មិន​មែន​ជា​ Foxconn ​ឡើយ។

ផ្ទុយ​ទៅ​វិញ​ Apple បាន​ជ្រើស​រើស​ក្រុមហ៊ុន​ Wistron ជា​ដៃ​គូ​សំខាន់​ ដោយ​ក្រុមហ៊ុន​នេះ​មាន​​រោងចក្រ​ផលិត​​ស្មាតហ្វូន​នៅ​ប្រទេស​ឥណ្ឌា​ស្រាប់ ប៉ុន្តែ​ Foxconn និង​ដៃគូ​ផ្គត់ផ្គង់​ដទៃ​ទៀត​ស្ថិត​នៅ​ជា​ទ័ព​ជំនួយ​ ករណី​ដែល​​តម្រូវ​ការ​ផលិត​កើន​ឡើង។ កន្លង​មក​ Apple បាន​ជួប​ពិភាក្សា​ជា​មួយ​រដ្ឋាភិបាល​ឥណ្ឌា​ជា​ញឹកញាប់​ដើម្បី​ពិភាក្សា​ពី​ផែនការ​អនាគតសម្រាប់ទីផ្សារស្មាតហ្វូនដ៏ធំមួយនេះ។ ក្រុមហ៊ុន​នេះ​ចង់​បើក​ហាង​លក់​រាយ​ប៉ុន្មាន​កន្លែង​នៅ​ឥណ្ឌា​ប៉ុន្តែ​​ច្បាប់​មិន​អនុញ្ញាត​ឡើយ។​ លុះ​ត្រា​តែ​ Apple ផលិត​​ផលិតផល​របស់​ខ្លួន​នៅ​ឥណ្ឌា​ ៣០% ទើប​អាច​បើក​ហាង​លក់​រាយ​បាន។

​​​​​​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ​ក៏​ធ្លាប់​បាន​សុំ​ការ​អនុគ្រោះ​ពន្ធ​ពី​រដ្ឋាភិបាល​ឥណ្ឌា​ដើម្បី​ឲ្យ​​សង្វាក់​ផលិត​កម្ម​នៅ​ឥណ្ឌា​របស់​ខ្លួន​​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ប៉ុន្តែ​រដ្ឋាភិបាល​ឥណ្ឌា​បាន​​ច្រាន​ចោល​សំណើរ​នេះ​កាល​ពី​ដើម​ខែ​កន្លង​ទៅ៕​

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77