Facebook Page ឬ Group មួយណាល្អជាងគេ សម្រាប់ជំនួញ? | BayKdang Facebook Page ឬ Group មួយណាល្អជាងគេ សម្រាប់ជំនួញ? | BayKdang

Facebook Page ឬ Group មួយណាល្អជាងគេ សម្រាប់ជំនួញ?

​ដើម្បី​​ផ្សព្វផ្សាយ​ជំនួញ​​លើ​ Facebook ​អ្នក​ប្រើ​ប្រាស់​មាន​ជម្រើស​ជា​ច្រើន​ដូច​ជា​បង្កើត​ទំព័រ (Page) សម្រាប់​ផ្សាយ​ ឬ បង្កើត​ជា​ក្រុម (Group)។ រវាង​ពីរ​នេះ​មាន​ចំណុច​ពិសេស​រៀងៗ​ខ្លួន​ដែល​អ្នក​គួរ​ពិចារណា។

គុណ​សម្បត្តិ​ Page ៖

#Page មាន​កន្លែង​សម្រាប់​វិភាគ​​លើ​ Post ទាំង​ឡាយ​ដែល​អ្នក​បាន​បង្ហោះ ដោយ​អ្នក​អាច​មើល​បាន​ថា​ Post ណា​ទាក់​ទាញ​ចំណាប់​អារម្មណ៍​​អ្នក​ប្រើ​ Facebook និង Post ណា​មិន​ទាក់​ទាញ។

#សម្រាប់​ Page អ្នក​អាច​ជ្រើស​រើស​ចំណាយ​ថវិកា​បន្តិច​បន្តួច​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដើម្បី​ទទួល​បាន​ចុច​ Like, Share និង ទទួល​បាន​ការ​ Reach ច្រើន។

គុណ​សម្បត្តិ​ Group ៖

#Group ​បង្ហាញ​​សកម្មភាព​លើ​ News Feed ច្រើន​បើ​ប្រៀប​នឹង​ Page ដែល​នេះ​ជា​ចំណុច​ល្អ​មួយ

#Group អាច​​បង្កើត​អារម្មណ៍​ជា​សហគមន៍​ច្រើន​ជាង​ព្រោះ​រាល់​ Comment ​របស់​សមាជិក​ទាំង​អស់​សុទ្ធ​តែ​អាច​មើល​ឃើញ​ ​មិន​ដូច​ Page ដោយ​មាន​ការ​កំណត់​ឲ្យ​ Comment ខ្លះ​មើល​ឃើញ​និង​ខ្លះ​មើល​មិន​ឃើញ។

មើល​លើ​គុណ​សម្បត្តិ​​ខាង​លើ​អាច​និយាយ​បាន​ថា​ Page ល្អ​សម្រាប់​ការ​ធ្វើ​ជំនួញ​ទាក់​ទង​នឹង​ម៉ាក​សញ្ញា​ណា​មួយ​ដូច​ជា​ផលិតផល​ណា​មួយ ចំណែក​ឯ​ Group វិញ​ជា​ជម្រើស​ល្អ​សម្រាប់​ជំនួញ​បែប​​បណ្ដាញ​ (Network) ដែល​តម្រូវ​ឲ្យ​មាន​ទំនាក់​ទំនង​គ្នា​ច្រើន៕​

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77