តា​រា​បង្ហាញម៉ូដ​របស់​ទស្ស​នា​វដ្តី Playboy រង​ការរិះគន់ ក្រោយ​ថត​រូប​ស្រាត​កន្លែង​សក្ការៈ​បូជា | BayKdang តា​រា​បង្ហាញម៉ូដ​របស់​ទស្ស​នា​វដ្តី Playboy រង​ការរិះគន់ ក្រោយ​ថត​រូប​ស្រាត​កន្លែង​សក្ការៈ​បូជា | BayKdang

តា​រា​បង្ហាញម៉ូដ​របស់​ទស្ស​នា​វដ្តី Playboy រង​ការរិះគន់ ក្រោយ​ថត​រូប​ស្រាត​កន្លែង​សក្ការៈ​បូជា

នៅពេល​ដែល​អ្នក​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ផ្សេង​ វា​ពិ​ត​​ជា​សំខាន់​ណាស់ក្នុងការ​ស្រាវ​ជ្រាវ​​អំពីវប្ប​ធម៌​ក្នុង​តំបន់នោះ ដើម្បី​ជៀស​វាង​ការ​ប្រព្រឹត្តល្មើស​នឹង​ជំនឿ និង​ការ​គោ​រព​របស់​​ប្រជា​ជន​នៅ​តាម​តំបន់​​។

នាង Jaylene Cook ដែល​ជា​តា​រា​បង្ហាញម៉ូដ​របស់​ទស្សនា​វដ្តី Playboy ចូល​ចិត្ត​បង្កើត​ឲ្យមានការរំភើប​នៅ​ទី​រមណីយដ្ឋានថ្មីៗ និង​ថត​រូប​ផ្សេង​ៗ​នៅកន្លែងនោះ​។ ពិតណាស់ គ្មាន​នរ​ណាម្នាក់​ដែល​បដិ​សេធ​ថា នាងមិន​​ស្រស់​ស្អាត និង​គ្មាន​​ការ​ទាក់​ទាញ​នោះ​ឡើយ ប៉ុន្តែ បញ្ហាផ្សេង​ៗ​បានកើតឡើង នៅពេលដែល​នាង​មិន​បាន​ស្រាវ​ជ្រាវ​ឲ្យ​បាន​គ្រប់ជ្រុង​ជ្រោយអំពីប្រវត្តិ​ និង​សារ​សំខាន់នៃ​ទីកន្លែង​ដែល​បាន​បាន​ជ្រើសរើស​។

នាង Cook បាន​បង្ហោះ​រូប​ស្រាត​របស់​នាង​នៅ​លើបណ្តាញ​សង្គម Instagram នៅកន្លែង​ដែលនាង​ចាត់​ទុក​ថា មាន​ទី​តាំង​ដ៏ល្អ​ឥត​ខ្ចោះក្នុងការ​ថត​រូប ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើលនោះ​​ថា រូប​ថត​របស់​នាង​បាន​រង​នូវការរិះ​គន់យ៉ាងខ្លាំង​​ក្លា អំពី​សកម្មភាព​​បស់​នាង​។ ភ្នំ​ដែលនាង​បាន​ឈរ​ពីលើ​ដើម្បី​ថត​រូប​នោះ​ គឺ​ជា​ភ្នំ​ Taranaki ក្នុង​ប្រទេស​នូ​វែល​សេ​ឡង់ ដែល​ត្រូវ​បាន​​ចាត់​ទុក​ថា ជា​កន្លែង​ធ្វើ​សក្កា​រ​បូ​ជា​ដោយ​ប្រជា​ជន​ក្នុង​តំបន់​។ នាង​មិន​ស្លៀក​ពាក់​អ្វី​ទាំង​អស់ ដោយ​ពាក់​តែ​ស្រោម​ដៃ បួក និង​ស្បែក​ជើង​ប៉ុណ្ណោះ ក្នុង​ពេល​ឈរ​ពីលើ​កំពូល​ភ្នំ​កម្ពស់​២៥១៨​ម៉ែត្រនោះ​៕

ប្រភព៖ thecoverage

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77