ប្រព័ន្ធ​ Android 8.0 Oreo ចេញ​ជា​ផ្លូវ​ការ​ហើយ​

កាល​ពី​យប់​មិញ​ក្រុមហ៊ុន​ Google បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.0 ដែល​មានឈ្មោះ​ថា​ Oreo ឬ​ហៅ​ដោយ​ខ្លី​ថា​ Android O។

ប្រព័ន្ធ​ប្រតិបត្តិការ​ Android ជំនាន់​ចុង​ក្រោយ​នេះ​មាន​បន្ថែម​មុខងារ​ថ្មីៗ​ជា​ច្រើន​ដូច​ជា Notification Dots ដែល​អាច​​បង្ហាញ​ Notification ឲ្យ​ឃើញ​លើ​ Icon របស់​កម្មវិធី។​ ពេល​ចុច​​ឲ្យ​យូរ​លើ​ Icon របស់​កម្មវិធី​វា​នឹង​បង្ហាញ​​ព័ត៌មាន​ដូច​ជា​ Notification ស្រដៀង​នឹង​មុខងារ​ 3D Touch លើ​ iOS ដែរ។

មុខងារ​មួយ​ទៀត​គឺ​ Picture-in-Picture ដែល​អាច​ឲ្យ​ទស្សនា​វីដេអូ​អំឡុង​ពេល​ប្រើ​ប្រាស់​កម្មវិធី​ដទៃ​បាន។ ចំណែក​មុខងារ​ Autofill អាច​ចង​ចាំ​នូវ​​ឈ្មោះ​គណនី​ និង លេខ​សម្ងាត់​ដើម្បី​អាច​ចូល​ទៅ​កាន់​គណនី​ណា​មួយ​បាន​រហ័ស។ មិន​តែ​ប៉ុណ្ណោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​នេះ​ក៏​មាន​បន្ថែម​​រូប​ Emoji ថ្មីៗ​ជា​ច្រើន​ដែរ។

Google បាន​លើក​ឡើង​ថា​មុន​ដំណាច់​ឆ្នាំ​នេះ​​ស្មាតហ្វូន​ថ្មីៗ​​របស់​ក្រុមហ៊ុន​ Samsung, LG, HTC, Sony, Huawei ឬ HMD Global ជា​ដើម​​អាច​នឹង​មាន​ដំឡើង​មក​ជា​មួយ​ស្រាប់​នូវ​ Android O ឬ​អាច​ទទួល​បាន​ Software សម្រាប់​ការ​អាប់ដេត៕​​​​​​​​​​

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?