Ronaldo ឈ្នះពានកីឡាលេងល្អបំផុតប្រចាំទ្វីបអឺរ៉ុប ឆ្នាំ២០១៧ វ៉ាដាច់ Messi និង Buffon

(អឺរ៉ុប)៖ កីឡាករបាល់ទាត់អាជីព Cristiano Ronaldo ត្រូវបានបោះឆ្នោតជាប់ជាកីឡាករលេងល្អបំផុតប្រចាំទ្វីបអឺរ៉ុប ប្រចាំរដូវកាលឆ្នាំ២០១៦-២០១៧ បន្តការខកចិត្តដល់គូប្រជែង Lionel Messi របស់ក្លឹប FC Barcelona និងអ្នកចាំទី Gianluigi Buffon នៃក្លឹប Juventus។

ក្នុងការបោះឆ្នោតយប់មិញនេះនៃកម្មវិធីចាប់ពូល URFA Champions League ដែលត្រូវបានចេញផ្សាយដោយ Dailymail បានអោយដឹងថា កីឡាករសញ្ជាតិព័រទុយហ្គាល់ វ័យ៣២ឆ្នាំ Ronaldo ទទួលបានការគាំទ្រ ៤៨២សំឡេង Messi បាន ១៤១សំឡេង និង Buffon ទទួលបាន ១០៩សំឡេង។

នេះគម្រប់លើកទី៣ហើយសម្រាប់ Ronaldo ដែលឈ្នះពាន UEFA Best Player in Europe ច្រើនជាងគេ បន្ទាប់ពីលេងបានយ៉ាងល្អកាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន៤២គ្រាប់ ពីការចូលលេង ៤៦ប្រកួត ជួយក្លឹប Real Madrid របស់អេស្ប៉ាញឈ្នះជើងឯក La Liga និងការពារពាន UEFA Champions League បានសម្រេចផងដែរ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?