អបអរសាទរ! ឃឹម ឌីម៉ា ផ្ដួល​កីឡាករ​ហ្វីលីពីន​​​ឲ្យសន្លប់ ឡើង​ទៅ​វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើម​មេដាយមាស | BayKdang អបអរសាទរ! ឃឹម ឌីម៉ា ផ្ដួល​កីឡាករ​ហ្វីលីពីន​​​ឲ្យសន្លប់ ឡើង​ទៅ​វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើម​មេដាយមាស | BayKdang

អបអរសាទរ! ឃឹម ឌីម៉ា ផ្ដួល​កីឡាករ​ហ្វីលីពីន​​​ឲ្យសន្លប់ ឡើង​ទៅ​វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើម​មេដាយមាស

(ម៉ាឡេស៊ី)៖ សូមចូលរួមអបអរសាទរ! ពេលនេះកីឡាករគុនខ្មែរ ឃឹម ឌីម៉ា ធ្វើបានសម្រេចហើយ ដោយផ្ដួលកីឡាករហ្វីលីពីន ឲ្យសន្លប់ត្រឹមទឹកទី២ ដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម SEA Games លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

មុននឹង ឃឹម ឌីម៉ា ដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ក៏មានកីឡាករគុនខ្មែរ ២រូប បានរបូតកៅអីវគ្គផ្ដាច់ព្រ័ត្រដែរ បន្ទាប់ពីប្រកួតចាញ់កីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី តែចាញ់ទាំងសោកស្ដាយបំផុត ពិសេសគឺកីឡាករ ឡៅ ចិត្រ្ដា ដែលអ្នកគាំទ្រមើលទៅសឹងតែឈ្នះ ១០០% បែរជាចៅក្រមកាត់សេចក្ដីឲ្យចាញ់ទៅវិញ។

គួរបញ្ជាក់ថា ពេលនេះកម្ពុជា នៅមានកីឡាករគុនខ្មែរម្នាក់ទៀត ត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវបន្ដជួបកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី គឺកីឡាករ ម៉ឺន សុភា នៅក្នុងមហាព្រឹត្តិការណ៍កីឡា ប្រចាំតំបន់អាស៊ាន ២ឆ្នាំងម្ដងនេះ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77