ដំណឹងល្អ! ប្រាក់រៀលចាស់ ទក់ ឬរហែក អាចទៅប្តូរថ្មី នៅធនាគារជាតិនៃកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ ១៥ ខែកញ្ញា !

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ដើម្បីរួមចំណែកអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ខ្លួននឹងរៀបចំយុទ្ធនាការស្រឡាញ់ប្រាក់រៀល ចាប់ពីថ្ងៃទី១១-១៥ ខែកញ្ញា ខាងមុខនេះ ដោយអនុញ្ញាតឲ្យអ្នកមានក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក មកប្តូរយកក្រដាសប្រាក់ថ្មី ពីបញ្ជរបេឡាធនាគារជាតិនៃកម្ពុជា។

ការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក ប្តូរយកថ្មីនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០១៧ រៀងរាល់ម៉ោងធ្វើការ នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត លើកលែងតែស្នាក់ការកណ្តាលតែប៉ុណ្ណោះ៕

សូមអានសេចក្តីជូនដំណឹងរបស់ធនាគារជាតិ៖

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?