ទស្សនាវីដេអូ Hightlight ក្រុមគោព្រៃកម្ពុជា ចាញ់វៀតណាម ២-១ នៃពាន AFC Cup 2019

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរបូត ៣ពិន្ទុគួរឲ្យសោកស្ដាយបំផុត ក្រោយប្រកួតចាញ់ក្រុមភ្ញៀវវៀតណាម ដោយលទ្ធផល ២-១ នាជំនួបជើងទី១ ក្នុងពូលC នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 នៅលើទីលានពហុកីឡដ្ឋានជាតិ នាព្រលប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ។

ជ័យជម្នះខាងលើ បានជួយឲ្យក្រុមជម្រើសជាតិវៀតណាម ឡើងទៅឈរកំពូលតារាងពិន្ទុបណ្ដោះអាសន្ន ដោយកាន់ ៥ពិន្ទុក្នុងដៃ ក្រោយបញ្ចប់ការប្រកួតជើងទី១ ចំនួន ៣ប្រកួតមិនស្គាល់ចាញ់ គឺឈ្នះ១ និងស្មើ២ ក្នុងនោះឈ្នះកម្ពុជា ២-១, ស្មើអាហ្វហ្គានីស្ថាន ១-១ និងស្មើហ្សកដានី ០-០។ ចំណែកក្រុមគោព្រៃកម្ពុជា បានធ្លាក់មកឈរលេខ៣ និងមាន ៣ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតដូចគ្នា ឈ្នះ១ និងចាញ់ ២។

សូមទស្សនាវីដេអូដ៏ជក់ចិត្ត នៃជំនួបរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមភ្ញៀវវៀតណាមដូចខាងក្រោម៖

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?