អស្ចារ្យមែន! កម្ពុជា​ច្នៃម៉ូដ Miss Earth Cambodia បាន​យ៉ាង​ល្អ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ធ្វើ​ឲ្យ​អន្តរជាតិ​​​ចា​ប់​អារម្មណ៍!

(ភ្នំពេញ)៖ ថ្មីនេះ ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ កញ្ញាឯកផែនដីកម្ពុជា ឆ្នាំ២០១៧ កញ្ញា អែម គុនថង បានគ្រងឈុតសម្លៀកបំពាក់ ដែលរចនាចេញពីវត្ថុធាតុដើម កែច្នៃឡើងវិញ។ អ្វីដែលពិសេសនោះ គឺតាមរយៈរូបភាពដែលផេក «Miss Earth Cambodia» បានបង្ហោះជាច្រើនសន្លឹករបស់ កញ្ញា អែម គុនថង ក្នុងឈុតច្នៃប្រឌិតយ៉ាងអស្ចារ្យនេះ បានបង្កការចាប់អារម្មណ៍ ពេញបណ្ដាញសង្គមហ្វេសប៊ុក ហើយមិនថាតែបងប្អូនខ្មែរនោះទេ ពោលគឺមានការចាប់អារម្មណ៍ ជាលក្ខណៈអន្តរជាតិទៀតផង។

ជាមួយនឹងការទម្លាយ នូវរូបថតជាច្រើនសន្លឹកនោះ ផេក «Miss Earth Cambodia» បានសរសេរថា «កញ្ញាឯកផែនដីកម្ពុជាឆ្នាំ២០១៧ កញ្ញា អែម គុនថង បានបង្ហាញពីការបង្កើត ជាលក្ខណៈពិសេសមួយ របស់ក្រុមនិស្សិតខ្មែរ មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលត្រូវបានគេស្គាល់ឈ្មោះ ជាទូទៅថា La Chouk (ឡាឈូក) ជាមួយអ្នកថតរូបខ្មែរ ដោយលោក អាឡិច ប៊ុនថា។ ដោយបានបង្កើតឡើង ក្នុងឆ្នាំ២០១៤, La Chouk (ឡាឈូក) បានរចនា និងផលិតសម្លៀកបំពាក់ ចេញពីវត្ថុធាតុដើមកែច្នៃឡើងវិញ»

ផេក «MissEarthCambodia» បានសរសេរបន្ថែមថា «អ្នករចនាម៉ូតវ័យក្មេងទាំងនេះ បានបំផុសគំនិត និងខិតខំធ្វើការ មិនត្រឹមតែរចនាសម្លៀកបំពាក់ ជាចំណង់ចំណូលចិត្តរបស់ពួកគេប៉ុណ្ណោះទេ ពួកគេក៏បានធ្វើវា ដើម្បីជួយដល់បរិស្ថាន ការថែរក្សា និងបង្ហាញវប្បធម៌ខ្មែរ ទៅកាន់ពិភពលោក។ វាបានចាប់ផ្តើមពីការតាំងបង្ហាញ ការងាររបស់ពួកគេ នៅសាកលវិទ្យាល័យ ហើយក៏បានចាប់ ផ្តើមទទួលបានការគាំទ្រ និងការយកចិត្តទុកដាក់ពីសិស្សនិស្សិត និងក្រុមហ៊ុននានា។ នាពេលថ្មីៗនេះ, La Chouk (ឡាឈូក) បានបង្ហាញទៅកាន់អន្ដរជាតិ នៅពេលដែលពួកគេបានចូលរួម ក្នុងកម្មវិធីបង្ហាញម៉ូតនៅបាងកក និងបានរចនាសម្លៀកបំពាក់ សម្រាប់រាជនីសម្រស់ មកពីប្រទេសថៃ និងជប៉ុន»

ផេក «MissEarthCambodia» បានបន្ដទៀតថា «កញ្ញាឯកផែនដីកម្ពុជា ឆ្នាំ២០១៧ មានមោទនភាព និងមានកិត្តិយស ក្នុងការសហការជាមួយ La Chouk (ឡាឈូក) ខណៈដែលពួកគេប្រើសំឡេង និងឥទ្ធិពលរបស់ពួកគេ ដើម្បីបន្តបុព្វហេតុ នៃនិន្នាការនិរន្តរភាព និងការជួយពង្រឹងសារ នៃគំរោងរួមគ្នាជាមួយណាហ្គាវើល ដ៏បេះដូងសប្បុរសគឺ ការកាត់បន្ថយ ការប្រើឡើងវិញ និងការកែច្នៃឡើងវិញ»

គួរឲ្យដឹងថា រូបថតដ៏អស្ចារ្យប៉ុន្មានសន្លឹកនេះ ថតនៅក្នុងបរិវេណ Poolside ,NagaWorld Hotel ហើយថតដោយអ្នកជំនាញថតរូប Alex Buntha Photography រចនាម៉ូដសម្លៀកបំពាក់ ដោយ ឡាឈូក (La Chhouk) (Recycled & Creative Fashion) និងបង្ហាញម៉ូដដោយកញ្ញាឯកផែនដីកម្ពុជា ឆ្នាំ២០១៧ កញ្ញា អែម គុនថង (Em Kun Thong) ជាតំណាង «Miss Earth Cambodia»។

សូមទស្សនារូបភាពទាំងឡាយ ដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.baykdang.com ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77
ចែករំលែកបន្ត:
Loading...

តើអ្នកយល់យ៉ាងណាចំពោះអត្ថបទនេះ?